- 2022-08-11 04:08:42
- ព័ត៌មាន
ទើបរកឃើញ កោះមួយ ស្ថិតជិតកោះស្ដេច មានប្រជាពលរដ្ឋរស់នៅតែ ១គ្រួសារគត់
- 2022-08-11 04:08:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបរកឃើញ កោះមួយ ស្ថិតជិតកោះស្ដេច មានប្រជាពលរដ្ឋរស់នៅតែ ១គ្រួសារគត់
ចន្លោះមិនឃើញ
កោះស្ដេច គឺជាឈ្មោះកោះដ៏ស្រស់ស្អាតមួយរបស់កម្ពុជាមានភូមិសាស្ត្រក្នុងទឹកដីខេត្តកោះកុង ដែលមនុស្សភាគច្រើន ពិសេសអ្នកនិយមដំណើរទស្សនាចរ បានស្គាល់ និងធ្លាប់ទៅលេង។ ប៉ុន្តែជឿថា មានមនុស្សមិនច្រើនទេ ដែលធ្លាប់បានស្គាល់កោះមួយចំនួនទៀតស្ថិតក្នុងប្រជុំកោះស្ដេច ហើយមួយក្នុងចំណោមនោះ គឺមានប្រជាជនរស់នៅតែ១គ្រួសារតែប៉ុណ្ណោះ។
ដំណឹងនេះ ទើបបានលេចឡើង ក្រោយពីក្រុមការងារ "ផ្លូវទៅស្រុក" រដូវកាលទី ៤ បានរុករក និងបានទៅដល់ក្នុងបេសកកម្មរុករកសក្ដានុពលដែនកោះរបស់កម្ពុជា។ តាមក្រុមការងារ កោះនោះមានឈ្មោះថា "កោះខ្មោច" ឬហៅជាភាសាអន្តរជាតិ (Koh Reakreay)។ កោះនេះ មានទំហំ ១០.៩ហិកតាហើយប្រិយមិត្តអាចធ្វើដំណើរពីកោះស្ដេចមក ចំណាយពេលតែប្រមាណ ១០នាទីតែប៉ុណ្ណោះ។
តាមព័ត៌មានដែលក្រុមការងារទទួលបាន ដោយសារមានទំហំតូច កោះនេះ មានប្រជាពលរដ្ឋរស់នៅតែ ១គ្រួសារប៉ុណ្ណោះ រស់នៅប្រកបរបរនេសាទចិញ្ចឹមជីវិត។ ក្រៅពី "កោះខ្មោច" ប្រជុំកោះស្ដេច មានកោះមួយចំនួនទៀត ដែលមានសក្ដានុពលទេសចរណ៍ខ្លាំងដូចគ្នា ក្នុងនោះមាន៖
"កោះស្មាច់" ប្រិយមិត្តអាចធ្វើដំណើរ ២០នាទីពីកោះស្ដេច នឹងបានទៅដល់។ កោះនេះមាន
ទំហំ ១.៨គីឡូម៉ែត្រការ៉េ មានប្រជាជនក្រោម ២០០នាក់។ ចំណុចលេចធ្លោរបស់កោះនេះ គឺទឹកសមុទ្រមានសភាពថ្លាដូចកញ្ចក់ មើលឆ្លុះដល់បាតឃើញច្បាស់ជីវចម្រុះ។ ដោយសារតែបែបនេះ កោះខ្មោច បច្ចុប្បន្នបាន និងកំពុងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធបន្ថែម ដែលតាមរយៈវីដេអូរបស់ក្រុមការងារ "ផ្លូវទៅស្រុក" រដូវកាលទី ៤ ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងអភិវឌ្ឍនោះ ប្រៀបដូចជារីស៊តធំមួយ។
បន្តមកទៀត កោះដែលស្ថិតក្នុងប្រជុំកោះស្ដេចដែរ គឺ "កោះអំពិល"។ កោះនេះចែកចេញជា ៣ផ្នែក គឺកោះអំពិលក្រៅ កោះអំពិលក្នុង និងកោះអំពិលកណ្ដាល។ កោះនេះនៅជិតជាងគេ ដោយប្រិយមិត្តធ្វើដំណើរ ១០នាទីប៉ុណ្ណោះពីកោះស្ដេច នឹងបានទៅដល់។ កោះទាំង៣ សុទ្ធតែមានសក្ដានុពលទេសចរណ៍ ហើយដូចប្រាប់ខាងលើ កោះខ្លះក្នុងចំណោមនោះ នឹងក្លាយជាទីទាក់ទាញទេសចរណ៍ច្រើនបំផុត នាពេលអនាគត។
តោះ...ឥឡូវទៅទស្សនាទាំងអស់គ្នា ជិតចុងសប្ដាហ៍ស្រាប់ផង ម៉េចៗ បបួលគ្នាដាក់ម៉ាទ្រីបហ្មង!