• 2022-08-11 04:14:20
  • ព័ត៌មាន

ផ្ទុះការរិះគន់ ក្រោយឥណ្ឌា​​ពុះ​​នាវា​ចម្បាំង​ខ្នាត​យក្សអាយុ​ជាង ៨០ឆ្នាំរបស់​អង់គ្លេស​ យក​ដែកលក់អេតចាយ

  • 2022-08-11 04:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាវា​ចម្បាំង​ខ្នាត​យក្ស​មួយ​គ្រឿង​របស់​ឥណ្ឌា​កាល​ពី​សម័យ​សង្គ្រាម​ទសវត្ស​ឆ្នាំ​៨០​ ត្រូវ​បានពុះ​ច្រៀក​យក​ដែក​ទៅ​ផលិត​ជា​ម៉ូតូ​វិញ​ ដោយសារ​លែង​មាន​តម្រូវ​ការ។​

មាន​ឈ្មោះ​ដើម​​ថា​ HMS Hermesនាវា​យក្ស​នេះ​ត្រូវ​បាន​ផលិត​ដោយ​អង់គ្លេស​អំឡុង​ឆ្នាំ​១៩៤០​ ហើយ​ត្រូវ​បាន​លក់​ឲ្យ​ទៅ​ឥណ្ឌា​កាល ពី​ឆ្នាំ​១៩៨៦​ ដោយ​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ INS Viraat វិញ។​ វា​ធ្លាប់​ត្រូវ​បាន​អង់គ្លេស​ប្រើ​ក្នុង​សង្គ្រាម​ទល់​នឹង​អាហ្សង់ទីន​កាល​ពី​ឆ្នាំ​១៩៨២​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​សង្គ្រាម​ Falklands។​

យ៉ាង​ណា​ នាវា​ INS Viraat ​លែង​មាន​វត្តមាន​លើ​ភព​ផែនដី​ទៀត​ហើយ​ ទោះ​មាន​អាយុ​ជាង​៨០​ឆ្នាំ​ក៏​ដោយ​​ព្រោះ​តែ​រដ្ឋាភិបាល​បាន​លក់​វា​ឲ្យ​ទៅ​ក្រុមហ៊ុន​អេតចាយ​ដ៏​ធំ​មួយ​ឈ្មោះ​ Shree Ram Group ​ដើម្បី​យក​ដែក​ទៅ​ផលិត​ធ្វើ​ម៉ូតូ​៕

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម