• 2022-08-11 06:15:19
  • ព័ត៌មាន

មានឱកាសឆ្លៀតទៅថ្វាយបង្គំ! បដិមាព្រះពុទ្ធចូលបរិនិពាន្ធសម័យលង្វែក លើភ្នំព្រះរាជទ្រព្យបានបញ្ចប់ការជួសជុល​ហើយ

  • 2022-08-11 06:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះពុទ្ធចូលបរិនិពាន្ធ​នៅលើភ្នំព្រះរាជទ្រព្យ ដែលត្រូវបានធ្វើការជួសជុលឡើងវិញដោយក្រុមអ្នកជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ក្រោមការឧបត្ថម្ភពីលោកជំទាវ សៀង ចាន់ហេង ត្រូវបានបញ្ចប់ការជួសជុលហើយ។

សំណង់បុរាណអាចជាកេរមរតកដ៏កម្រនាចន្លោះសម័យលង្វែក និងឧត្តុង្គនេះ ត្រូវបានសាងសង់ឡើងពីថ្មភក់ បាល័ង្គធ្វើពីថ្មបាយក្រៀម ជញ្ជាំងសងខាងៗធ្វើពីកំបោរបាយអរ ហើយមានដំបូលបុិត ប៉ុន្តែមិនដឹងសាងសង់ក្នុងឆ្នាំណាឲ្យប្រាកដទេ។ មុនការជួសជុល ព្រះពុទ្ធបដិមានេះរងការបាក់បែកសឹងមើលមិនយល់ ដោយសារការបំផ្លាញពីមនុស្ស ធម្មជាតិ និងអាយុកាល។

យោងតាមឯកសារសិលាចារឹក K465 បានបញ្ជាក់ថាមានសម្តេចសង្ឃមួយអង្គ បានសាងសង់ព្រះចូលបរិនិព្វាននៅបាខែងមួយ និងលើភ្នំព្រះរាជទ្រព្យមួយ ហើយនៅជុំវិញព្រះពុទ្ធចូលបរិនិព្វានមានសាវ័កនៅសល់ ១៩អង្គដែលនៅមានរូបរាង ដែលអាចសំដៅលើព្រះពុទ្ធរូបអង្គនេះ​ឯង៕

រូបថត៖ Khmer Architectural

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម