• 2022-08-11 05:03:06
  • ព័ត៌មាន

សប្បាយចិត្តទៅបងប្អូន! ប្រេងសាំង បន្តចុះថ្លៃទៀតហើយថ្ងៃនេះ

  • 2022-08-11 05:03:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហាឆ្នាំ២០២២ តម្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ថ្លៃមកត្រឹម ៤,៦៥០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា ពោលគឺចុះថ្លៃជាងសប្តាហ៍មុនៗចំនួន១០០រៀល ខណ: ប្រេងម៉ាស៊ូតមានតម្លៃ៥,០០០រៀល/លីត្រ ដោយចុះថ្លៃចំនួន១៥០រៀល ។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

សូមបញ្ជាក់ថា តម្លែលក់រាយ ប្រេងសាំង និងប្រេងម៉ាសូតខាងលើ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២ ៕

សូមមើលការគណនាលម្អិតថ្លៃលក់រាយប្រេងឥន្ធនៈដូចតារាងខាងក្រោម៖

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទថ្មី