- 2022-08-11 09:16:10
- ព័ត៌មាន
ក្រសួងបរិស្ថាន! អំពាវនាវឲ្យពលរដ្ឋចូលរួមអភិរក្ស ក្ងោកទេព បក្សីកម្របំផុតលើពិភពលោក ដែលកំពុងរស់នៅតំបន់ទន្លសាបកម្ពុជា
- 2022-08-11 09:16:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងបរិស្ថាន! អំពាវនាវឲ្យពលរដ្ឋចូលរួមអភិរក្ស ក្ងោកទេព បក្សីកម្របំផុតលើពិភពលោក ដែលកំពុងរស់នៅតំបន់ទន្លសាបកម្ពុជា
ចន្លោះមិនឃើញ
សត្វខ្សឹបឬក្ងោកទេព ដែលជាសត្វកម្រជិតផុតពូជ ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រមាណ ៨០០ ក្បាលនៅលើពិភពលោក ក្នុងនោះ កម្ពុជាមានប្រមាណ ៥៥០ ក្បាល (២៣០ ក្បាលជាសត្វខ្សឹបឈ្មោល) ដែលតំណាងឱ្យ ៧០% នៃវត្តមានសត្វខ្សឹប នៅលើពិភពលោក។ នេះបើយោងទៅតាមប្រសាសន៍របស់ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ។
ឯកឧត្តម បានបន្តថា សត្វខ្សឹបប្រភេទនេះ ត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN កាលពីពេលកន្លងទៅ ហើយនៅកម្ពុជា ភាគច្រើនពួកវាកំពុងមានវត្តមាននៅក្នុងស្រុកបារាយណ៍ និងស្រុកស្ទោង ខេត្តកំពង់ធំ នៃតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប។
លើសពីនេះ សត្វខ្សឹបចូលចិត្ត រស់នៅតាមតំបន់វាលស្មៅធម្មជាតិដែលមានលាយឡំជាមួយនឹងគុម្ពោតព្រៃដុះរាយប៉ាយ។ កត្តាគំរាមកំហែងធំៗដល់ការរស់នៅរបស់សត្វខ្សឹប រួមមាន ការបាត់បង់ទីជម្រកពាក់ព័ន្ធទៅនឹងការបំប្លែងតំបន់វាលស្មៅ និងតំបន់ដាំដុះស្រូវបែបយថាផលទៅជាតំបន់ដាំដុះស្រូវបែបប្រពលវប្បកម្ម (ពីរទៅបីដងក្នុងមួយឆ្នាំ) ការប្រមាញ់ខុសច្បាប់ ជាដើម។
សូមជម្រាបថា សត្វខ្សឹប ជាប្រភេទសត្វតំបន់វាលស្មៅ មានដើមកំណើតនៅឧបទ្វីបឥណ្ឌា ប្រទេសកម្ពុជា និងក៏ធ្លាប់មាននៅវៀតណាម។រហូតមកដល់ពេលនេះ មិនទាន់អាចសន្និដ្ឋានថាសត្វខ្សឹបមានការថយចុះឬកើនឡើងនោះទេ។ យោងតាមប្រជាសហគមន៍ សំបុកសត្វខ្សឹបចំនួន ២២ (មានស៊ុតទាំងអស់ ២៤) ត្រូវបានរកឃើញ និងស៊ុត សត្វខ្សឹបចំនួន ២២ ត្រូវបានញាស់ និងកូនខ្សឹបរីកធំធាត់ បានរស់នៅក្នុងមជ្ឈដ្ឋានធម្មជាតិ។
ប្រភព៖ ឯកឧត្តម នេត ភក្ត្