- 2022-08-15 03:00:25
- ព័ត៌មាន
នេះហើយអគារ! ដែលខ្ពស់ជាងគេបំផុតនៅអាស៊ីអាគេ្នយ៍យើង កម្ពស់មិនចាញ់អគារលេខ១លើលោកនៅឌូបៃទេ
- 2022-08-15 03:00:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយអគារ! ដែលខ្ពស់ជាងគេបំផុតនៅអាស៊ីអាគេ្នយ៍យើង កម្ពស់មិនចាញ់អគារលេខ១លើលោកនៅឌូបៃទេ
ចន្លោះមិនឃើញ
នាពេលបច្ចុប្បន្ននេះបណ្តាប្រទេសជាច្រើននៅកំពុងតែព្យាយាមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសរបស់ខ្លួនឲ្យកាន់តែរីកចម្រើនគ្រប់ផ្នែកវិស័យ ខណ:ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន អគារធំៗខ្ពស់ៗកប់ពពកបានរីកដុះដាលពាសពេញពិភពលោក។
យ៉ាងណាមិញ តើប្រិយមិត្តដឹងទេថាតើ អគារ១ណាដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង នាពេលបច្ចុប្បន្ន មានកម្ពស់ប៉ុន្មាន ហើយស្ថិតនៅប្រទេសណាដែរ។
ចម្លើយនោះគឺអគារ Merdeka 118 នៅក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីដែលជាអគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលំដាប់លេខ២នៅលើសាកលលោក ។ អគារ Merdeka 118 មានកម្ពស់រហូតដល់ទៅដល់៦៧៨.៩ម៉ែត្រ ១១៨ជាន់ (មាន៥ជាន់ក្រោមដី)។
ប្រសិនបើយើងនិយាយអំពីកម្ពស់ដ៏ខ្ពស់នៃអគារនេះ គឺចាញ់អគារ Burj Khalifaតែ១៥០ម៉ែត្រ តែប៉ុណ្ណោះ ។
សូមជម្រាបថា Merdeka 118អគារ ត្រូវបានសាងសង់រួចនៅពាក់កណ្តាលឆ្នាំ២០២២នេះ និងចំណាយទឹកប្រាក់អស់ចំនួន១,២១ ពាន់លានដុល្លារ ហើយគ្រោងនឹងដាក់បើកសម្ភោធប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៣ផងដែរ៕