- 2022-08-15 04:01:34
- ព័ត៌មាន
ពាក្យស្នើសុំពានរង្វាន់និយោជកឆ្នើមប្រចាំឆ្នាំ២០២២ ចាប់ផ្ដើមបើកហើយ!
- 2022-08-15 04:01:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យស្នើសុំពានរង្វាន់និយោជកឆ្នើមប្រចាំឆ្នាំ២០២២ ចាប់ផ្ដើមបើកហើយ!
ចន្លោះមិនឃើញ
វេទិកាប្រមូលផ្ដុំអាជីពការងារ PEP Talks មានសេចក្តីសោមនស្សរីករាយក្នុងការនាំមកជូនលោកអ្នកនូវពានរង្វាន់និយោជកឆ្នើមប្រចាំឆ្នាំ (EOTY) ឆ្នាំ ២០២២ លើកដំបូងបង្អស់នៅប្រទេសកម្ពុជា។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់និយោជកកម្ពុជា រួមទាំងលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងអស់ក្នុងផ្នែកប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជំរុញសកម្មភាពវិជ្ជមានផ្សេងៗដើម្បីបង្កើនស្ដង់ដារប្រទេសកម្ពុជា ដែលជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ានឆ្នាំ២០២២។
និយោជក និងនិយោជិតទាំងអស់មានសិទ្ធស្មើគ្នាក្នុងការដាក់ស្នើក្រុមហ៊ុនឯកជន ឬស្ថាប័នរដ្ឋនានា ដែលខ្លួនកំពុងធ្វើការ និងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ក្នុងលក្ខខណ្ឌដែលក្រុមហ៊ុនរបស់ខ្លួន មានការអនុវត្តដែលល្អ តម្លាភាព និងចូលរូមសកម្មភាពដែលគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្ស។ ពានរង្វាន់ទាំងអស់មានចំនួន ៣ ប្រភេទ រួមមាន ៖ វប្បធម៌ការងារល្អបំផុត កម្មវិធីអភិវឌ្ឍន៍សមត្ថភាពល្អបំផុត និងស្ថាប័នដែលមានប្រជាប្រិយភាពបំផុត។
ស្ថាបនិកក្រុមហ៊ុន The Idea បានពោលថា “អ្នកមិនអាចនិយាយអំពីការរីកចម្រើនផ្នែកធនធានមនុស្សបានទេប្រសិនបើគ្មានការអភិវឌ្ឍន៍នៅកន្លែងការងារ។គំនិតដែលគិតថាសមត្ថភាពរបស់ធនធានមនុស្សនៅកម្ពុជានៅមានកម្រិត ប្រៀបធៀបទៅនឹងប្រទេសជិតខាងកំពុងរារាំងកម្ពុជាពីភាពច្នៃប្រឌិត និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពតាមស្តង់ដារ លោកក៏បានបន្តទៀតថា “វេទិកាដែលនឹងធ្វើឡើងជាលើកដំបូងនេះនឹងចែករំលែកការយល់ដឹងនិងកិច្ចពិភាក្សាទូទៅទាំងគ្រប់ខ្សែរសង្វាក់តម្លៃ ជាមួយនឹងប្រធានបទនៃភាពចេះយល់ចិត្ត"។
បច្ចុប្បន្ននេះ FLY Phnom Penh FLY Phnom កំពុងឧបត្ថម្ភ EOTY រហូតដល់ទៅ ៣៥០ ដុល្លារសម្រាប់ការចូលរួមពង្រឹងភាពជាក្រុម ដោយជឿថាក្រុមដ៏អស្ចារ្យមួយបណ្ដុះភាពចេះយល់អាស្រ័យគ្នានិងការដឹងគុណ ដែលជាគុណតម្លៃមូលដ្ឋានមួយក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងមានអត្ថន័យ។
ដើម្បី ឈ្នះរង្វាន់អ្នកអាចចែករំលែកគំនិតរបស់អ្នកដោយសាមញ្ញថា "តើអ្នកគិតថាកត្តាអ្វីដែលធ្វើឱ្យក្រុមហ៊ុនមួយមានភាពអស្ចារ្យ?"តាមរយៈតំណភ្ជាប់នេះ៖
https://forms.gle/8DnbZMD2G9ncV6Qv8
បន្ថែមពីនេះទៀត សូមចូលរួមចលនានេះ ដើម្បីលើកកម្ពស់ដល់ការអនុវត្តប្រកបដោយតម្លាភាព សុវត្ថិភាព និងយុត្តិធម៌ ហើយក្លាយជានិយោជកឆ្នើមប្រចាំឆ្នាំដោយបំពេញពាក្យស្នើរសុំទៅកាន់ https://bit.ly/3BG9ABz ។ ពាក្យស្នើសុំនេះនឹងត្រូវបិទនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ៥:០០ ល្ងាច។
ក្រោមគំនិតផ្តួចផ្តើមរបស់ Stronger with Digital Coalition PEP Talks គឺជាវេទិកាប្រមូលផ្តុំអាជីពការងារ ដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ច និង វឌ្ឍនភាព ដែលមានគោលបំណងកាត់បន្ថយគម្លាតជំនាញនៅតាមបណ្ដាវិស័យ ដែលនឹងប្រព្រឹត្តិឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៥ និង ១៦ ខែកញ្ញា ឆ្នាំ ២០២២។
តាមរយៈគំនិតផ្តួចផ្តើមនេះ The Idea Consultancy ទទួលបានការគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ Digital Divide Data-Cambodia, Computer Academy STEP Cambodia, Volunteer Nation, Federation of Associations For Small and Medium Enterprises of Cambodia. CWEA - Cambodia Women សមាគមសហគ្រិន, Khmum, MyPhsar, The Capacity Specialists, Leading with Empathy, Cambodia Coaching Institute, Fly Phnom Penh, Smart Axiata, Factory Phnom Penh ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកតាមរយៈអ៊ីម៉ែល hello@theideaconsultants.com ឬគេហទំព័រ https://www.peptalkscambodia.org/