- 2022-08-17 07:30:37
- ព័ត៌មាន
វិចិត្រករដ៏ល្អឯកបំផុតរបស់ពិភពលោក Picasso តែងដកកាំភ្លើងខ្លី បាញ់អ្នកហា៊នសួរលោករឿងមួយនេះ
- 2022-08-17 07:30:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិចិត្រករដ៏ល្អឯកបំផុតរបស់ពិភពលោក Picasso តែងដកកាំភ្លើងខ្លី បាញ់អ្នកហា៊នសួរលោករឿងមួយនេះ
ចន្លោះមិនឃើញ
មានដើមកំណើតនៅប្រទេសអេស្ប៉ាញ លោក Pablo Picasso ត្រូវគេទុកជាជាងចម្លាក់ និងជាវិចិត្រករដ៏ល្អឯកបំផុតរបស់ពិភពលោក នៅលើផ្នែកសិល្បៈគំនូរ នាអំឡុងសតវត្សទី២០។ លោកបានកើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៨៨១ ហើយបានទទួលមរណភាពក្នុងអាយុ៩១ឆ្នាំ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៧៣ នៅក្នុងប្រទេសបារាំង។
មិនខុសពីបុគ្គលល្បីជាច្រើនលើសកលលោក Pablo Picasso ក៏ធ្លាប់មានទម្លាប់ចម្លែកមួយផងដែរ ដោយនោះគឺលោកមានទម្លាប់កាន់កាំភ្លើងខ្លីមានម៉ាក Browning មួយដើមដាក់តាមខ្លួនជានិច្ច។ អ្វីដែលកាន់តែចម្លែកគឺថា កាំភ្លើងមួយដើមនោះគ្មានដាក់គ្រាប់ពិតឡើយ ពោលគឺមានតែកាំភ្លើងទទេអត់គ្រាប់ ហើយបាញ់ចេញតែសម្លេងខ្យល់ប៉ុណ្ណោះ។
លោក Picasso ប្រើប្រាស់កាំភ្លើងមិនមែនទុកសម្រាប់ការពារខ្លួននោះទេ តែយកទុកសម្រាប់បាញ់គម្រាមនរណាក៏ដោយឲ្យតែសួរនាំពីអត្ថន័យ និងទ្រឹស្ដីនៃសោភ័ណវិទ្យារបស់ផ្ទាំងគំនូរណាមួយរបស់លោក។ បន្ថែមពីនេះ លោកក៏បាញ់គម្រាមអ្នកណាដែលហ៊ានជេរប្រមាថវិចិត្រករបារាំង លោក Paul Cézanne ដែលជានិមិត្តរូបរបស់លោកដែរ។
ទម្លាប់ចម្លែករបស់លោក Picasso ត្រូវគេដឹងថា លោកបានរៀនសូត្រពីលោក Alfred Jarry។ លោក Picasso ជាអ្នកគាំទ្រស្នាដៃ និងការរស់នៅរបស់អ្នកនិពន្ធដ៏ល្បីសញ្ជាតិបារាំងរូបនេះ។ ហើយជាការពិតណាស់ ទម្លាប់ដែលយកកាំភ្លើងបាញ់គម្រាមគេឯងនេះគឺលោកត្រាប់ទាំងស្រុងតាមលោក Jarry ទាស់ត្រង់កាំភ្លើងលោក Jarry បានដាក់ប្រើគ្រាប់ពិតៗ ឯលោក Picasso មានកាំភ្លើង តែអត់ប្រើគ្រាប់ពិតនោះទេ។ កាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត កាំភ្លើងខ្លីរបស់លោក Picasso តាមពិតគឺជារបស់លោក Jarry។ លោកបានទិញវាក្រោយពីលោក Jarry បានស្លាប់កាលពីឆ្នាំ១៩០៧៕