- 2022-08-17 07:38:04
- ព័ត៌មាន
មិនមែនយឺតទេ តែមហាយឺត! ក្នុង១ម៉ោងសត្វ Sloth មានល្បឿនមធ្យមមិនបាន កន្លះគីឡូម៉ែត្រផង
- 2022-08-17 07:38:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនយឺតទេ តែមហាយឺត! ក្នុង១ម៉ោងសត្វ Sloth មានល្បឿនមធ្យមមិនបាន កន្លះគីឡូម៉ែត្រផង
ចន្លោះមិនឃើញ
Sloth គឺជាអម្បូរសត្វដែលរស់នៅព្រៃតំបន់ត្រូពិចអាមេរិកខាងត្បូង និងអាមេរិកកណ្ដាល។ អ្វីដែលទាក់ទាញអំពី Sloth គឺវាជាសត្វដែលមានដំណើរយឺតបំផុតជាងគេលើពិភពលោក ពោលគឺយឺតជាងខ្យង និងអណ្ដើក ទៅទៀត។
សត្វនេះមានចំនួន ៦ប្រភេទ ដោយចែកចេញជា២ពូជផ្សេងគ្នាគឺពូជម្រាម២ និងពូជម្រាម៣។ Sloth ម្រាម៣ មានទំហំជាទូទៅប្រហែលនឹងសត្វឆ្កែ មានប្រវែង ៥៨ ទៅ ៦៨សង់ទីម៉ែត្រ បូករួមទម្ងន់ប្រមាណ ៨គីឡូក្រាម។ ចំណែក Sloth ម្រាម២វិញ មានមាឌរាងធំជាងបន្តិច តែក្រៅពីនោះរូបរាងគឺដូចគ្នាទាំងអស់តែម្ដង។
ល្បឿនជាមធ្យមរបស់សត្វ Sloth គឺ ០,២៧គីឡូម៉ែត្រក្នុង១ម៉ោង។ ក្នុង១ថ្ងៃៗ សត្វនេះអាចធ្វើដំណើរបានប្រហែល ៣៧ម៉ែត្រប៉ុណ្ណោះ។ ក្រៅពីឈ្មោះជាសត្វកំពូលយឺត វាក៏ត្រូវគេចាត់ទុកជាសត្វកំពូលខ្ជិលផងដែរ ព្រោះក្នុង១ថ្ងៃវាដេករហូតដល់ ១៥ ទៅ ១៨ម៉ោងឯណោះ។ Sloth ចំណាយពេលច្រើននៅលើដើមឈើខ្ពស់ៗ ហើយក្នុង១សប្ដាហ៍ វាវារចុះមកដីតែម្ដងនោះទេ។ ការដែលរស់នៅជម្រកខ្ពស់ៗបែបនេះ អាចការពារវាពីការវាយប្រហារពីសត្វនានា។
បើដំណើរយឺតម្ល៉ឹង តើ Sloth ចេះហែលទឹកទេ? ជារឿងភ្ញាក់ផ្អើលមួយ បើតាមពិត Sloth គឺជាសត្វដែលអាចហែលទឹកយ៉ាងស្ទាត់ជំនាញមួយប្រភេទ។ ជួនកាល វាអាចទម្លាក់ខ្លួនពីចុងឈើចូលក្នុងទឹកហែលបានថែមទៀតផង។ ការដែលចេះហែលទឹកដូច្នេះព្រោះវាមានក្រចកវែងៗ ងាយស្រួលទាញខ្លួនរំកិល៕