/June_15/62fc9ba4143df_1660722060_medium.jpg)
- 2022-08-17 07:45:17
- ព័ត៌មាន
ហង់រី ម៉ាហ្សាល់ ឬលោកតា "ស" គឺជាអ្នកស្រាវជ្រាវបារាំងដែលចំណាយពេលសឹងមួយជីវិតដើម្បីស្រោចស្រង់អង្គរ
- 2022-08-17 07:45:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហង់រី ម៉ាហ្សាល់ ឬលោកតា "ស" គឺជាអ្នកស្រាវជ្រាវបារាំងដែលចំណាយពេលសឹងមួយជីវិតដើម្បីស្រោចស្រង់អង្គរ
ចន្លោះមិនឃើញ
នៅពេលដែលឭឈ្មោះ ហង់រី ម៉ាហ្សាល់ (Henri Marchal) ប្រជាជនកម្ពុជាទូទាំងប្រាកដជាមិនច្បាស់ក្នុងចិត្តទេថាជានរណា ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវ និងសិក្សាពីប្រវត្តិសាស្ត្រពិតជាបានដឹងច្បាស់ និងតែងឭឈ្មោះលោក រហូតមក សម្រាប់អ្នកសៀមរាបជាន់ចាស់តែងហៅលោកថា “លោកតា ស” ដោយសារគាត់គឺជាជនជាតិបារាំង។
ម៉ាហ្សាល់ គឺជាអ្នកស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ាប្រទេស ហៅកាត់ថា EFEO ហើយជាប្រធានអភិរក្សដ្ឋានអង្គរ និងជាអ្នកដឹកនាំគម្រោងជួសជុលប្រាសាទជាច្រើននៅក្នុងតំបន់អង្គរ រយៈពេលជាង៧០ឆ្នាំ។ លោកកើតនៅក្នុងឆ្នាំ១៨៧៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ នៅឆ្នាំ១៩១៧ លោកបានធ្វើដំណើរមកប្រទេសកម្ពុជា ក្រោយពេលលោក ហ្សង់ កូម៉ៃ (Jean Commaille) ប្រធានអភិរក្សដ្ឋានអង្គរដំបូងគេបានស្លាប់។
លោកជាអ្នកជួសជុលប្រាសាទបន្ទាយស្រី ដោយយកបច្ចេកទេសអាណាស្ទីឡូសមកប្រើដំបូងគេនៅប្រទេសកម្ពុជា។ ស្ទើរតែពេញមួយជីវិតរបស់ ម៉ាហ្សាល់ គឺបានបូជាចំពោះការងារស្រាវជ្រាវ ជួសជុល អភិរក្ស និងថែរក្សាបុរាណរបស់ខ្មែរជាច្រើន ជាពិសេសគឺប្រាសាទនៅតំបន់អង្គរតែម្តង។ លោកតា "ស" បានទទួលអនិច្ចកម្មនៅក្នុងឆ្នាំ ១៩៧០ នៅលើទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា ក្នុងជន្មាយុ ៩៤ឆ្នាំ៕
រូបភាពឯកសារ៖ សាលាបារាំង ចុងបូព៌ា