- 2022-08-19 04:05:05
- ព័ត៌មាន
ភ្ញាក់ផ្អើលពេលដឹងមូលហេតុ ដែលសំណង់អគារនៅមីយ៉ាន់ម៉ា មិនអាចសង់ឲ្យខ្ពស់ជាង ៣៥ជាន់ដាច់ខាត
- 2022-08-19 04:05:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើលពេលដឹងមូលហេតុ ដែលសំណង់អគារនៅមីយ៉ាន់ម៉ា មិនអាចសង់ឲ្យខ្ពស់ជាង ៣៥ជាន់ដាច់ខាត
ចន្លោះមិនឃើញ
បណ្ដុំអគារខ្ពស់ៗជាងគេនៅមីយ៉ាន់ម៉ា ភាគច្រើនត្រូវបានសាងសង់ឡើងក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងដ៏បំផុតនៃប្រទេសអាស៊ីមួយនេះ។ យ៉ាងណាមិញ គ្មានអគារណាមួយដែលអាចសង់ដល់កម្ពស់ ៣៥ជាន់ឬខ្ពស់ជាងនេះបាននោះឡើយ។
មូលហេតុក៏ដោយសារតែមានច្បាប់កំណត់មិនឲ្យមានសំណង់អគារណាមួយលើសពីកម្ពស់ ១២៧ម៉ែត្រពីដីទេ ដើម្បីកុំឲ្យមានការបិទបាំងទេសភាព និងជាពិសេសនោះគឺមិនឲ្យខ្ពស់ជាងវត្ត Shwedagon ដែលជាវត្តល្បីល្បាញ និងសក្តិសិទ្ធិបំផុតជាងគេនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ធ្លាប់មានគម្រោងមួយដំបូងគេ ដែលចង់សាងសង់អគារកម្ពស់ ១៩៥ម៉ែត្រនៅយ៉ាំងហ្គោន ប៉ុន្តែត្រូវប្រឈមយ៉ាងខ្លាំងពីការជំទាស់ដាច់អហង្ការពីសំណាក់ក្រុមអ្នកអភិរក្ស។ ហេតុដូច្នេះហើយទើបគម្រោងអគារខ្ពស់ជាងគេនេះត្រូវលុបចោលវិញនៅក្នុងឆ្នាំ២០១៤កន្លងទៅ។
គួររំលឹកថា បច្ចុប្បន្នអគារខ្ពស់ជាងនៅមីយ៉ាន់ម៉ា មានកម្ពស់ត្រឹមតែ ១២២ម៉ែត្រប៉ុណ្ណោះ។ អគារនោះមានឈ្មោះថា Diamond Inya Palace ដែលទើបបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៩កន្លងទៅ។ ក្រៅពីនេះ បណ្ដុំអគារខ្ពស់ៗជាងគេមានកម្ពស់ត្រឹមចន្លោះពី ៩០ម៉ែត្រ ដល់ជាង ១០០ម៉ែត្រតិចតួចប៉ុណ្ណោះ៕