- 2022-09-02 07:03:37
- ព័ត៌មាន
លោក ឃឹម ហ្វីណង់ ត្រូវតែងតាំងជាអភិបាលរងខេត្តសៀមរាប
- 2022-09-02 07:03:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ឃឹម ហ្វីណង់ ត្រូវតែងតាំងជាអភិបាលរងខេត្តសៀមរាប
ចន្លោះមិនឃើញ
បន្ទាប់ពីបានបង្ហាញស្នាដៃកសាងភូមិស្រុកឲ្យទទួលបានការពេញនិយម ឥឡូវលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ត្រូវបានតែងតាំងមុខតំណែងថ្មី ជាអភិបាលរងខេត្តសៀមរាបរាប។
តាមអនុក្រឹត្យលេខ ៧១០អនក្រតត បោះត្រាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី ៣០ សីហា បានប្រកាសពីការតែងតាំងមន្ត្រីរាជការចំនួន ៤រូប ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ក្នុងនោះ ម្នាក់គឺ លោក ឃឹម ហ្វីណង់ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្តសៀមរាប។
លោក ឃឹម ហ្វីណង់ បានមកទទួលភារកិច្ចដឹកនាំស្រុកបន្ទាយស្រីក្នុងឆ្នាំ ២០១៩។ ប្រមាណ ៣ឆ្នាំជាង លោកបានប្រែក្លាយស្រុកបន្ទាយស្រី ដែលពីមុនគ្រាន់ជាស្រុកធម្មតាមួយនៃខេត្តសៀមរាប ទៅជាភូមិស្រុក គំរូរខាងផ្នែកបរិស្ថាន និងផ្ដើមមានសក្ដានុពលទេសចរណ៍ ដោយគ្រាន់តែបំផុសឲ្យប្រជាជនស្រឡាញ់ភូមិស្រុករបស់ខ្លួន ហើយព្យាយាមថែរក្សាអនាម័យបរិស្ថាន។
ភូមិព្រះដាក់ គឺជាភូមិគំរូរមួយរបស់ស្រុកបន្ទាយស្រី និងជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ខេត្តសៀមរាប។ ដូច្នេះហើយ រាជរាដ្ឋាភិបាល ក៏បានដាក់ ភូមិនេះ ស្ថិតក្នុងភូមិអាទិភាពដែលត្រូវអភិវឌ្ឍបន្ថែម តាមផែនការមេអភិវឌ្ឍខេត្តសៀមរាប ២០២១-២០៣៥ ថែមទៀតផង៕
អានលម្អិតអនុក្រឹត្យខាងក្រោម៖