- 2022-09-07 07:16:35
- ព័ត៌មាន
កុំឲ្យឆ្ងល់ទៀត! នេះហើយជាភាពខុសគ្នារវាង ការប្រើពាក្យ Great Britain, UK និង England
- 2022-09-07 07:16:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យឆ្ងល់ទៀត! នេះហើយជាភាពខុសគ្នារវាង ការប្រើពាក្យ Great Britain, UK និង England
ចន្លោះមិនឃើញ
ប្រសិនបើអ្នកអានអត្ថបទ ព័ត៌មាន ឬសៀវភៅដែលនិយាយពីប្រទេសអង់គ្លេស គឺចៀសមិនផុតនោះទេពីការឃើញពាក្យ The British Isles, Great Britain, UK និង England។ ដូច្នេះ សូមមើលអត្ថន័យនៃពាក្យនីមួយៗខាងក្រោម៖
The British Isles៖ សំដៅទៅលើឈ្មោះនៃប្រជុំកោះដែលស្ថិតនៅប៉ែកពាយព្យនៃទ្វីបអឺរ៉ុប រួមមាន Great Britain, Ireland និងកោះតូចៗជាង ៦ពាន់កោះទៀត។ សរុបផ្ទៃដីប្រមាណ ៣១៥ ១៥៩គីឡូម៉ែត្រការ៉េ និងប្រជាជនជាង ៦៧លាននាក់។
Great Britain៖ សំដៅលើកោះធំជាងគេបំផុតនៃ The British Isles។ កោះមួយនេះមានប្រទេស៣ គឺ England ស្កុតឡែន និងវែល។
United Kingdom (UK) (នយោបាយ)៖ ជារដ្ឋអធិបតេយ្យភាពមួយ ដែលច្របាច់បញ្ចូលគ្នារវាងប្រទេស៣ខាងលើ នៃ Great Britain បូកនឹងប្រទេសអៀងឡង់ខាងជើង (Northern Ireland) មួយទៀត ហើយស្ថិតក្រោមនាយករដ្ឋមន្រ្តីតែម្នាក់។
England៖ ជាប្រទេសធំជាងគេនៅក្នុង UK ហើយមានក្រុងឡុងដ៏ ដែលជារាជធានីរបស់ UK។ សូមជម្រាបថា បើនិយាយពីកីឡាគឺ England, ស្កុតឡែន, វែល និងអៀរឡង់ខាងជើង ជាក្រុមផ្សេងគ្នា និងប្រកួតគ្នាទៀតផង៕