• 2022-09-12 02:33:52
  • ព័ត៌មាន

ទីបំផុត អ៊ុយក្រែន វាយដណ្តើមយកបានមកវិញតំបន់ភាគខាងកើត ពីកងទ័ពរុស្សី

  • 2022-09-12 02:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ពអ៊ុយក្រែន បានធ្វើការវាយដណ្តើមយកបានទឹកដីភាគខាងកើតមួយចំនួនមកវិញ បន្ទាប់ពីកងទ័ពរុស្សីបានចូលកាន់កាប់តំបន់នេះនាពេលកន្លងមក។

ទឹកដីភាគខាងកើតអ៊ុយក្រែនប្រមាណ ៣០០០គីឡូម៉ែត្រការ៉េ បានធ្លាក់ទៅក្នុងកណ្តប់ដៃរបស់កងទ័ពទីក្រុងគៀវវិញហើយ។ នេះអាចរាប់ថាជាការវាយបកដណ្តើមទឹកដីរបស់ខ្លួនមកវិញដោយជោគជ័យមួយ បើគិតចាប់តាំងពីប្រធានាធិបតីរុស្សី លោក ពូទីន បានចេញបញ្ជាឱ្យមានប្រតិបត្តិការពិសេសនៅក្នុងទឹកដីអ៊ុយក្រែន។ បើតាមការចុះផ្សាយរបស់សារព័ត៍មាន CNN បានឱ្យដឹងថា ដែនដីភាគខាងកើតដែលអ៊ុយក្រែន វាយដណ្តើមយកមកវិញនោះ គឺមានទំហំច្រើនជាងដែនដីដែលរុស្សី វាយយកបានចាប់តាំងពីមានការឈ្លានពានកាលពីកំឡុងខែកុម្ភៈ កន្លងទៅ។

ការបរាជ័យរបស់កងទ័ពរុស្សី បណ្តាលឱ្យគោលបំណងធំរបស់លោកពូទីន ក្នុងការលើកទ័ពធ្វើប្រតិបត្តិការពិសេស ដោយប៉ងយកតំបន់ Luhansk និង Donetsk ទាំងមូលកាន់តែពិបាកៗទៅ។ គេសង្កេតឃើញតាមភូមិនានា ដែលមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រ ពីតំបន់ព្រំដែន បាននាំគ្នាដាក់ទង់ជាតិអ៊ុយក្រែនវិញហើយ។ ចំពោះបរាជ័យរបស់កងទ័ពរុស្សី ត្រូវបានគេមើលឃើញថាអាចមកពីកត្តារៀបចំទ័ពមិនបានល្អ៕

ប្រភព៖ CNN ប្រែសម្រួល ៖ សង្ហា

មតិយោបល់