- 2022-09-14 04:24:38
- ព័ត៌មាន
កម្ពុជាប្រកាសដាក់បញ្ចូលការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យក្នុងការស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ
- 2022-09-14 04:24:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាប្រកាសដាក់បញ្ចូលការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យក្នុងការស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ
ចន្លោះមិនឃើញ
ក្រសួងទេសចរណ៍ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ(SDC) អង្គការ WWF-កម្ពុជា សហព័ន្ធទេសសចរណ៍កម្ពុជា សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA) បានប្រកាសរួមគ្នាដាក់ឲ្យដំណើរការគម្រោង«ការស្តារ និងលើស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាគរបរិស្ថាន និងបរិយាប័ន្ន» នៅថ្ងៃនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមដែលស្ថាប័នខាងលើប្រកាសចេញថ្ងៃនេះ។
សេចក្តីប្រកាសព័ត៌មានរួមនេះបានបញ្ចាក់ថា គម្រោង«ការស្តារ និងលើស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាគរបរិស្ថាន និងបរិយាប័ន្ន» ដាក់ឲ្យដំណើរការក្នុងគោលបំណងសម្របសម្រួលឲ្យមានដាក់បញ្ចូលការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពក្នុងវិស័យទេសចរណ៍នៅកម្ពុជាតាមរយៈការអនុវត្តជម្រើសប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់ការប្រើប្រាស់ក្នុងសណ្ឋាគារ រមណីយដ្ឋានធម្មជាតិ និងទីតាំងទេសចរណ៍ធម្មជាតិតាមសហគមន៍។ លទ្ធផលដែលគម្រោងនឹងសម្រេចបាននឹងចូលរួមចំណែកគាំទ្រកិច្ចខិតខំរបស់កម្ពុជាក្នុងការឈានទៅសម្រេចបាននូវគោលដៅរបស់ខ្លួនសម្រាប់វិស័យថាមពលក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន ជំរុញតម្លៃប្រើប្រាស់សមរម្យ និងធានាហេតុប៉ះពាល់បរិស្ថានឲ្យនៅកម្រិតទាប៕