- 2022-09-19 02:15:19
- ព័ត៌មាន
ទំនងដល់ពេលហើយ! ពូទីន សច្ចាបញ្ចប់សង្គ្រាមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន
- 2022-09-19 02:15:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនងដល់ពេលហើយ! ពូទីន សច្ចាបញ្ចប់សង្គ្រាមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន
ចន្លោះមិនឃើញ
វិមានក្រឹមឡាំងបានឃើញកងកម្លាំងរបស់ទីក្រុង Kyiv ដណ្តើមបានមកវិញនូវផ្ទៃដីជាង 2,300 ម៉ាយការ៉េ នៅភាគខាងជើងភាគខាងកើតនៃប្រទេស អំឡុងពេលការវាយលុករបស់ទីក្រុង Kharkiv ។
លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហើបថា រុស្ស៊ីអាចត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់ផ្តាច់ ឬបញ្ឈប់ដំណើរការនៅអ៊ុយក្រែន ដើម្បីនាំសង្រ្គាមឈានដល់ទីបញ្ចប់យ៉ាងឆាប់រហ័ស។ កងទ័ពរុស្ស៊ីបានរងនូវការធ្លាក់ចុះយ៉ាងខ្លាំងនៅសមរភូមិក្នុងប្រទេសអ៊ុយក្រែនក្នុងសប្តាហ៍កន្លងទៅ។
វិមានក្រឹមឡាំងបានឃើញកងកម្លាំងរបស់ទីក្រុង Kyiv ដណ្តើមយកមកវិញនូវផ្ទៃដីជាង 2,300 ម៉ាយការ៉េ នៅភាគខាងជើងភាគខាងកើតនៃប្រទេស។ ទន្ទឹមនឹងនោះ នៅភាគខាងត្បូង កងទ័ពរបស់អ៊ុយក្រែន នៅតែបន្តមានការរីកចម្រើនជាលំដាប់ ប្រឆាំងនឹងគូប្រជែងរុស្ស៊ីរបស់ពួកគេ ខណៈដែលពួកគេ មានគោលដៅដណ្តើមយកទីក្រុងកំពង់ផែ Kherson មកវិញថែមទៀត។
ក្នុងអំឡុងពេលកិច្ចប្រជុំតាមទូរទស្សន៍នៅ Uzbekistan នាយករដ្ឋមន្ត្រីឥណ្ឌាបានប្រាប់មេដឹកនាំរុស្ស៊ីថា "សម័យនេះ មិនមែនជាសម័យសង្រ្គាមទេ"។ គ្រានោះ លោកពូទីនបានឆ្លើយតបថា “ខ្ញុំដឹងពីជំហររបស់អ្នកចំពោះជម្លោះនៅអ៊ុយក្រែន វាជាការព្រួយបារម្ភដែលអ្នកបង្ហាញជានិច្ច"។ លោកបន្តថា ៖ "យើងនឹងធ្វើគ្រប់យ៉ាងដើម្បីបញ្ឈប់រឿងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន"៕