- 2022-09-19 04:27:47
- ព័ត៌មាន
ពូទីន លើកដៃអេះក្បាល ក្រោយមេដឹកនាំរបស់ឥណ្ឌា ដាក់ចំៗ អំពីសង្គ្រាមនៅអ៊ុយក្រែន
- 2022-09-19 04:27:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូទីន លើកដៃអេះក្បាល ក្រោយមេដឹកនាំរបស់ឥណ្ឌា ដាក់ចំៗ អំពីសង្គ្រាមនៅអ៊ុយក្រែន
ចន្លោះមិនឃើញ
លោក វ្ល៉ាឌីមៀ ពូទីន បានរងទុក្ខលំបាកមួយទៀត ក្រោយពីលោក Narendra Modi របស់ឥណ្ឌា ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់លោក បានសម្តែងការមិនពេញចិត្តចំពោះសង្រ្គាម និងអំពាវនាវឱ្យមានសន្តិភាព។
នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ហាក់ដូចជាបានច្រានចោលដោយផ្ទាល់ចំពោះការលុកលុយដែលមិនបង្កហេតុរបស់លោកពូទីនមកកាន់អ៊ុយក្រែន ដោយប្រាប់ប្រធានាធិបតីរុស្ស៊ីថាពេលនេះមិនមែនជាពេលវេលាសម្រាប់សង្គ្រាមទេ។
ថ្លែងនៅក្នុងកិច្ចប្រជុំមួយក្នុងប្រទេសអ៊ូសបេគីស្ថាន នាយករដ្ឋមន្ត្រីឥណ្ឌាបានរិះគន់យ៉ាងចំហចំពោះសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន និងបានសម្តែងការមិនពេញចិត្តចំពោះប្រតិបត្តិការរបស់លោកពូទីន។ មិនត្រឹមប៉ុណ្ណឹង លោក Modi បានបន្ថែមថា ផ្លូវឆ្ពោះទៅមុខក្នុងជម្លោះ គឺសន្តិភាព និងបានស្តីបន្ទោសលោកពូទីនចំពោះការធ្វើសង្រ្គាម។
CNN បានចាក់វីដេអូឃ្លីបនៃកិច្ចប្រជុំមួយ ដោយក្នុងនោះលោក Narendra Modi បានប្រាប់លោក Putin ថា “វាមិនមែនជាសម័យសង្រ្គាមទេ។ មេដឹកនាំឥណ្ឌា បន្តទៀតថា "ខ្ញុំបាននិយាយជាមួយលោកជាច្រើនដងហើយ តាមទូរស័ព្ទលើបញ្ហានេះថា លទ្ធិប្រជាធិបតេយ្យ ការទូត និងកិច្ចសន្ទនា សុទ្ធតែជារឿងដែលធ្វើឱ្យពិភពលោកដឹងច្បាស់ថា នៅប៉ុន្មានថ្ងៃខាងមុខ តើយើងអាចដើរលើផ្លូវសន្តិភាពបានដោយរបៀបណា"។
នៅគ្រានោះ លោកពូទីនបានឆ្លើយតបថា “ខ្ញុំដឹងពីជំហររបស់អ្នកចំពោះជម្លោះនៅអ៊ុយក្រែន វាជាការព្រួយបារម្ភដែលអ្នកបង្ហាញជានិច្ច"។ លោកបន្តថា ៖ "យើងនឹងធ្វើគ្រប់យ៉ាងដើម្បីបញ្ឈប់រឿងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន"៕