• 2022-09-23 00:00:00
  • ព័ត៌មាន

អំបោះឈូកជាផលិតផលដ៏មានតម្លៃមួយរបស់កម្ពុជា

  • 2022-09-23 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«អំបោះសរសៃឈូកជារបស់កម្រមួយ ដែលគេសង្កេតឃើញមានធ្វើជាលក្ខណៈតិចតួច តែនៅក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាកម្ពុជា វៀតណាម និងភូមាប៉ុណ្ណោះ។ ការងារផលិតក្រណាត់ចេញពីសរសៃឈូក មិនងាយស្រួលប៉ុន្មានទេ ព្រោះវាត្រូចំណាយពេលយូរ និងធ្វើដោយដៃតាំងពីកាត់ដើមឈូករហូតដែលត្បាញចេញជាសាច់ក្រណាត់។» នេះជាខ្លឹមសារខ្លីនៃវីដេអូឯកសារទី៥ ដែលមានចំណងជើងថា «អំបោះឈូកជាផលិតផលដ៏មានតម្លៃមួយរបស់កម្ពុជា» នៃគម្រោង**«MADE IN CAMBODIA»** ឬ **«ផលិតផលកម្ពុជា»**របស់ sabay ដែលនឹងចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២ ចុងសប្តាហ៍នេះ។

«MADE IN CAMBODIA»«ផលិតផលកម្ពុជា» គឺជាកម្រងវីឌេអូឯកសារដែលបង្ហាញពី សាវតា សង្វាក់ផលិតកម្ម ទីផ្សារ ផលលំបាក និងគោលដៅអនាគត របស់ផលិតផល និងម្ចាស់សហគ្រាសដែលបានផលិតក្នុងប្រទេសកម្ពុជា។ ផលិតផលដែល «MADE IN CAMBODIA» ជ្រើសរើសមកផលិតជាវីដេអូឯកសារនេះគឺត្រូវបានជ្រើសរើសដោយឈរគោលការណ៍ច្បាស់លាស់ ជាផលិតផលដែលមានទីផ្សារ និងគុណភាពថ្នាក់ជាតិ និងអន្តរជាតិ តែផលិតផលទាំងនោះហាក់ប្រជាជនកម្ពុជាភាគច្រើនមិនទាន់បានស្គាល់ច្បាស់ថាជាផលិតផលកម្ពុជានោះទេ។ វីដេអូនេះនឹងបង្ហាញពីគុណតម្លៃនៃផលិតផលកម្ពុជាដែលមានគុណភាពទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ ហើយនាំចិត្តប្រជាជនកម្ពុជាឲ្យចូលរួមគាំទ្រ និងមានមោតកភាពជាមួយផលិតផលរបស់ខ្លួនកាន់តែច្រើន។

កុំភ្លេចទស្សនាវីដេអូឯកសារនៃគម្រោង «MADE IN CAMBODIA»«ផលិតផលកម្ពុជា» ដែលវីដេអូទី៥ មានចំណងជើងថា «អំបោះឈូកជាផលិតផលដ៏មានតម្លៃមួយរបស់កម្ពុជា» ដែលផ្សាយចេញនៅលើគេហទំព័រ និងផេកហ្វេសបុក Sabay News Social , ផេក Sabay News Business និងឆាណែល YouTube Sabay TV នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២ ចុងសប្តាហ៍នេះ៕


សម្រាប់អ្នកមិនទាន់បានទស្សនាវីដេអូទី១ ទី២ ទី៣ និងទី៤ សូមចុចលីងខាងក្រោម៖

«MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា»

មតិយោបល់