• 2022-09-27 02:59:13
  • ព័ត៌មាន

អ៊ុយក្រែន អះអាងបានសម្លាប់កងទ័ពរុស្សី ៥០០នាក់ ក្នុងការប្រយុទ្ធគ្នារយៈពេលប៉ុន្មានថ្ងៃមកនេះ

  • 2022-09-27 02:59:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ពអ៊ុយក្រែន អះអាងថាខ្លួនបានសម្លាប់កងទ័ពរបស់រុស្សី ប្រមាណ ៥០០នាក់ក្នុងការប្រយុទ្ធគ្នារយៈពេលប៉ុន្មានថ្ងៃមកនេះ។

សង្គ្រាមនៅអ៊ុយក្រែន បានអូសបន្លាយពេលអស់ជាច្រើនខែដោយមានការអះអាងពីសំណាក់កងទ័ពទីក្រុងគៀវថា ខ្លួនបានសម្លាប់កងទ័ពរបស់លោកពូទីន ប្រមាណ ៥០០នាក់ក្នុងការប្រយុទ្ធគ្នាប៉ុន្មានថ្ងៃមកនេះ។ ដោយតួលេខនេះចេញមកស្របពេលដែលមានដំណឹងថារុស្សីបានបរាជ័យក្នុងការក្រសោបយកទីក្រុងសំខាន់ៗ និងបោះបង់ចោលអាវុធរបស់ខ្លួនមួយចំនួនផងដែរ។

តាមការឱ្យដឹងពីលោកមេបញ្ជាការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថាចាប់តាំងពីលោកពូទីន បើកប្រតិបត្តិការពិសេសនៅក្នុងទឹកដីអ៊ុយក្រែនមក មានកងទ័ពរុស្សីប្រមាណ ៥៧២០០នាក់បានស្លាប់ រួមទាំងការបាត់បង់អាវុធជាច្រើនគ្រឿង។ តាមប្រភពខាងលើឱ្យដឹងថាក្នុងនោះមានរថក្រោះ ២២៩០គ្រឿង កាំភ្លើងធំ ១៣៦៩គ្រឿង និងប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង ១៧២គ្រឿង។ ក្រៅពីនោះនៅមានយន្តហោះចម្បាំងរបស់រុស្សី ២៦០គ្រឿង យន្តហោះគ្មានមនុស្សបើក ៩៧០គ្រឿងត្រូវបានកងទ័ពអ៊ុយក្រែនកម្ទេចចោល៕

ប្រភព៖ MSN ប្រែសម្រួល ៖ សង្ហា

មតិយោបល់