- 2022-09-27 08:31:00
- ព័ត៌មាន
អាជ្ញាធរនៃរដ្ឋម្ចាស់ផ្ទះ មានសិទ្ធចូលទៅក្នុងស្ថានកុងស៊ុលបរទេសលើទឹកដីរបស់ខ្លួន ក្នុងករណីពិសេសទាំងនេះតែប៉ុណ្ណោះ
- 2022-09-27 08:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរនៃរដ្ឋម្ចាស់ផ្ទះ មានសិទ្ធចូលទៅក្នុងស្ថានកុងស៊ុលបរទេសលើទឹកដីរបស់ខ្លួន ក្នុងករណីពិសេសទាំងនេះតែប៉ុណ្ណោះ
ចន្លោះមិនឃើញ
អាជ្ញាធរនៃរដ្ឋម្ចាស់ផ្ទះ មិនអាចចូលទៅក្នុងភាគណាមួយនៃទីប៉ុស្តិ៍កុងស៊ុល ដែលប៉ុស្តិ៍កុងស៊ុលប្រើប្រាស់ដាច់មុខសម្រាប់ការងាររបស់ខ្លួនឡើយ លើកលែងតែមានការយល់ព្រមពីប្រធានប៉ុស្តិ៍កុងស៊ុល ឬពីជនដែលប្រធានប៉ុស្តិ៍កុងស៊ុលបានចាត់តាំង ឬពីប្រធានបេសកកម្មទូតនៃរដ្ឋដាក់កុងស៊ុល។
ក៏ប៉ុន្តែការយល់ព្រមពីប្រធានប៉ុស្តិ៍កុងស៊ុលអាចត្រូវសន្មតថាបានទទួលក្នុងករណីអគ្គិភ័យ ឬមហន្តរាយផ្សេងទៀតដែលតម្រូវឱ្យមានវិធានការណ៍ការពារជាបន្ទាន់។ រដ្ឋម្ចាស់ផ្ទះ មានកាតព្វកិច្ចពិសេសក្នុងការចាត់គ្រប់វិធានការណ៍សមស្រប ដើម្បីការពារទីស្ថានកុងស៊ុលកុំឱ្យមានគេលុកលុយ ឬធ្វើឱ្យខូចខាត និងដើម្បីកុំឱ្យភាពសុខសាន្តរបស់ប៉ុស្តិ៍កុងស៊ុលត្រូវល្អក់កករ ឬ ក៏ភាពថ្លៃថ្នូររបស់ប៉ុស្តិ៍កុងស៊ុលត្រូវអាប់អោន។
បណ្តាទីប៉ុស្តិ៍កុងស៊ុលគ្រឿងសង្ហារឹម និងទ្រព្យសម្បត្តិនៃប៉ុស្តិ៍កុងស៊ុល ក៏ដូចជាមធ្យោបាយដឹកជញ្ជូនរបស់ប៉ុស្តិ៍កុងស៊ុល មិនអាចធ្វើជាកម្មវត្ថុនៃកំណែនសម្រាប់កិច្ចការពារជាតិ ឬការប្រើប្រាស់ជាសាធារណៈតាមរូបភាពណាមួយឡើយ។
បើសិនជាចាំបាច់ត្រូវមានការដកហូតទ្រព្យសម្បត្តិសម្រាប់គោលបំណងនេះ គេត្រូវចាត់វិធានការសមស្រប ដើម្បីជៀសវាងកុំឱ្យមានឧបសគ្គដល់ការបំពេញមុខងារកុងស៊ុល ហើយប្រាក់សំណង នឹងត្រូវបានប្រគល់ជូនទៅរដ្ឋដាក់កុងស៊ុលវិញ ឱ្យបានរួសរាន់ និងគ្រប់គ្រាន់៕