- 2022-10-03 03:25:27
- ព័ត៌មាន
ស្ពានប៉េណាំងទី២ របស់ម៉ាឡេស៊ីធ្លាប់ជាស្ពានវែងជាងគេនៅអាស៊ាន មុនការលេចឡើងរបស់ស្ពានប្រ៊ុយណេ
- 2022-10-03 03:25:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានប៉េណាំងទី២ របស់ម៉ាឡេស៊ីធ្លាប់ជាស្ពានវែងជាងគេនៅអាស៊ាន មុនការលេចឡើងរបស់ស្ពានប្រ៊ុយណេ
ចន្លោះមិនឃើញ
ស្ពាន Sultan Abdul Halim Muadzam Shah ឬស្ពានប៉េណាំងទី២ ស្ថិតនៅក្នុងរដ្ឋប៉េណាំង (Penang) ប្រទេសម៉ាឡេស៊ី គឺជាធ្លាប់ជាស្ពានដែលមានប្រវែងជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ស្ពាននេះមានប្រវែងសរុប ២៤គីឡូម៉ែត្រ ភ្ជាប់ដែនកោះប៉េណាំង ទៅកាន់ម៉ាឡេស៊ីដីគោក។ ស្ពាននេះ ចាប់ផ្ដើមសាងសង់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៨ និងចប់រួចរាល់ជាស្ថាពរនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ដោយចំណាយទឹកប្រាក់សាងសង់អស់ជិត ១៥០០លានដុល្លារ។
ក្រៅពីស្ពានប៉េណាំងទី២ ម៉ាឡេស៊ី នៅមានស្ពានវែងមួយទៀត គឺស្ពានប៉េណាំងទី១ មានប្រវែង ១៣,៥គីឡូម៉ែត្រ ភ្ជាប់ទៅកាន់ដែនគោកម៉ាឡេស៊ី ដូចគ្នា។ យ៉ាងណាបច្ចុប្បន្នតំណែងលេខ ១ស្ពានដែលវែងជាងគេនៅអាស៊ានបានធ្លាក់ទៅលើស្ពានថ្មីមួយឈ្មោះថា Temburong។
ស្ពាននេះស្ថិតក្នុងប្រទេសប្រ៊ុយណេ មានប្រវែង ៣០គីឡូម៉ែត្រ តភ្ជាប់ពីស្រុក មូអារ៉ា ទៅ ស្រុក Temburong ដែលអាចឱ្យប្រជាជនធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកដោយមិនចាំបាច់ឆ្លងកាត់រដ្ឋមួយរបស់ប្រទេសម៉ាឡេស៊ី ដូចលើកមុនទៀតនោះទេ៕