• 2022-10-06 04:30:44
  • ព័ត៌មាន

សម្តេចតេជោ សំណូមពរឱ្យពលរដ្ឋឃុំព្រះដាក់ស្ងប់ស្ងាត់ ដោយការស្តារបារាយនឹងមិនប៉ះពាល់គ្រប់គ្នាទេ

  • 2022-10-06 04:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរឱ្យ ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រក្សាភាពស្ងប់ស្ងាត់ ដោយការស្តារបារាយនឹងមិនប៉ះពាល់គ្រប់គ្នាទេ ខណៈរាជរដ្ឋាភិបាល នឹងគិតគូរឱ្យបានម៉ត់ចត់បំផុត។

ពិធីបើកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២ ពិភាក្សាពីការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ នាព្រឹកនេះ សម្តេចតេជោ បានលើកឡើងថា៖ "យើងមិនទាន់មានការប៉ះពាល់ណាមួយទៅលើប្រជាជននៅឃុំព្រះដាក់នោះទេ យើងគ្រាន់តែបានគិតគូរអំពីហេ​ដ្ឋារចនាសម្ព័ន្ធរបស់អង្គរ ដែលមុននេះមានបារាយខាងកើត ដែលអាចមានទឹករហូតដល់៣០លានម៉ែត្រគីប"។

សម្តេចបានបន្ថែមថា ឃុំព្រះដាក់ត្រូវបានកសាងឡើងប្រមាណ៣០០-៤០០ឆ្នាំមុនមកហើយ ហើយឃុំនេះស្ថិតនៅជាឃុំមួយដែលទាក់ទងទៅនឹងផ្នែករដ្ឋបាលដែនដីរបស់យើងទៀតផង ប៉ុន្តែហេតុដូចម្តេចបានជាប្រជាជនចាប់ផ្តើមព្រួយបារម្ភចំពោះរឿងនេះ។

ចំពោះរឿងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំង លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកស្រីភឿង ស​កុ​ណា ចុះទៅពន្យល់ និងដោះស្រាយជូនប្រជាពលរដ្ឋ៕

មតិយោបល់