• 2022-10-06 04:44:33
  • ព័ត៌មាន

ទិដ្ឋភាពភូមិព្រះដាក់ ជាភូមិគំរូពលរដ្ឋរស់នៅប្រកបដោយភាពថ្លៃថ្នូរ តាមដងផ្លូវគ្មានសំរាមសូម្បីតែមួយ

  • 2022-10-06 04:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិព្រះដាក់ គឺជាភូមិដ៏ល្បីមួយស្ថិតនៅក្នុងស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប ដែលអាចនិយាយបានថាជាភូមិខ្មែរគំរូមួយ ដោយសារពលរដ្ឋរស់នៅប្រកបដោយភាពថ្លៃថ្នូរ តាមដងផ្លូវគ្មានសំរាមសូម្បីតែមួយ ហើយអ្នកភូមិរួសរាយរាក់ទាក់ ស្រឡាញ់រាប់អានគ្នា។

ប៉ុន្តែ២ថ្ងៃកន្លងមកនេះ ភូមិព្រះដាក់កើតមានការតវ៉ាយ៉ាងខ្លាំង ដោយសារពលរដ្ឋឭពាក្យចចាមអារ៉ាមថា ពួកគេត្រូវបណ្ដេញចេញទៅកាន់ទីតាំងថ្មីនៅរុនតាឯក ដើម្បីរដ្ឋយកដីភូមិឋានរបស់ពួកគេបូមទឹកដាក់ ស្ដារបារាយណ៍ខាងកើតឡើងវិញ។ យ៉ាងណានៅព្រឹកនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាហើយ គ្មានការរើភូមិព្រះដាក់នោះឡើយ ដោយឡែកការបូមទឹកដាក់បារាយណ៍ខាងកើតគឺធ្វើឡើងតែមួយផ្នែកប៉ុណ្ណោះ គ្រប់យ៉ាងគឺស្ថិតក្នុងការសិក្សា។

ពិធីបើកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២ ពិភាក្សាពីការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ នាព្រឹកនេះ សម្តេចតេជោ បានលើកឡើងថា៖ "យើងមិនទាន់មានការប៉ះពាល់ណាមួយទៅលើប្រជាជននៅឃុំព្រះដាក់នោះទេ យើងគ្រាន់តែបានគិតគូរអំពីហេ​ដ្ឋារចនាសម្ព័ន្ធរបស់អង្គរ ដែលមុននេះមានបារាយខាងកើត ដែលអាចមានទឹករហូតដល់៣០លានម៉ែត្រគីប"។

សម្តេចបានបន្ថែមថា ឃុំព្រះដាក់ត្រូវបានកសាងឡើងប្រមាណ៣០០-៤០០ឆ្នាំមុនមកហើយ ហើយឃុំនេះស្ថិតនៅជាឃុំមួយដែលទាក់ទងទៅនឹងផ្នែករដ្ឋបាលដែនដីរបស់យើងទៀតផង ប៉ុន្តែហេតុដូចម្តេចបានជាប្រជាជនចាប់ផ្តើមព្រួយបារម្ភចំពោះរឿងនេះ៕

ខាងក្រោមគឺជាទិដ្ឋភាពភូមិព្រះដាក់ រូបភាពពីផេក៖ Cambodian Next Generation៖

មតិយោបល់