/633e8e9a91bf7_1665044100_medium.jpg)
- 2022-10-06 10:46:57
- ព័ត៌មាន
ករណីអត្តឃាតនៅខ្មែរ ភាគច្រើនកើតឡើងលើយុវជនក្រោម ២០ឆ្នាំ
- 2022-10-06 10:46:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ករណីអត្តឃាតនៅខ្មែរ ភាគច្រើនកើតឡើងលើយុវជនក្រោម ២០ឆ្នាំ
ចន្លោះមិនឃើញ
ភាគច្រើននៃករណីធ្វើអត្តឃាតនៅប្រទេសកម្ពុជា គឺកើតទៅលើយុវវ័យអាយុចន្លោះពី ១៥-១៩ ឆ្នាំ នេះបើយោងតាមអង្គការសុខភាពពិភព ដែលចុះផ្សាយដោយអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា កាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ។
ចាប់តាំងពីឆ្នាំ២០១៨ អង្គការសុខភាពពិភពបានរកឃើញថា ករណីនៃការធ្វើអត្តឃាតនៅកម្ពុជាមានការកើនឡើង ដោយមកទល់នឹងពេលនេះគឺមានមនុស្ស ៨៣៦នាក់ បានធ្វើអត្តឃាតខ្លួនឯង ដែលភាគច្រើនជាយុវវ័យ ដែលមានអាយុចន្លោះពី ១៥-១៩ឆ្នាំ។
បើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍ ចំពោះ៣ខែ ដំបូងនៃឆ្នាំ២០២២នេះ កម្ពុជាមានករណីនៃអ្នកបានធ្វើអត្តឃាតមានរហូតទៅដល់ ២៤៧ករណី (២៤២ករណីស្លាប់ ៥ករណីរបួស) ទូទាំងប្រទេសកម្ពុជា (លើកលែងខេត្តកែប និងខេត្តប៉ៃលិន)។ ក្នុងនោះភ្នំពេញមានករណីទាំងនេះច្រើនជាងគេគឺមានរហូតទៅដល់ ៣១ករណី (៣០ករណីបាត់បង់ជីវិត ១ករណីរបួស)។
បើតាមអ្នកជំនាញផ្លវូចិត្ត ការធ្វើអត្តឃាតកើតឡើងភាគច្រើនដោយសារតែបញ្ហាផ្លូវចិត្ត ការបាក់ទឹកចិត្ត ភាពក្រីក្រ អំពើហិង្សា និងការរើសអើង បូកផ្សំនឹងការនឹងការប្រើគ្រឿងស្រវឹង ឬក៏គ្រឿងញៀន បណ្ដាលឲ្យហ៊ានប្រព្រឹត្តិសកម្មភាពនេះ៕