/63437b3dbb7c0_1665366840_medium.jpg)
- 2022-10-10 01:59:49
- ព័ត៌មាន
ពិធីដាំកូនឈើក្រោមប្រធានបទ "ការបង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយនឹង អ៊ីអន" "អ៊ីអនម៉ល មានជ័យ» ជាផ្សារទំនើបទី៣នៅកម្ពុជា
- 2022-10-10 01:59:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីដាំកូនឈើក្រោមប្រធានបទ "ការបង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយនឹង អ៊ីអន" "អ៊ីអនម៉ល មានជ័យ» ជាផ្សារទំនើបទី៣នៅកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី មានកិត្តិយសសូមជំរាបជូនអ្នកសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថា យើងបានប្រារព្ធពិធីដាំកូនឈើក្រោមប្រធានបទ «ការបង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយនឹងអ៊ីអន» នាថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅមុនពេលបើកសម្ពោធផ្សារទំនើបទី ៣ របស់យើងគឺ «ផ្សារទំនើប អ៊ីអនម៉ល មានជ័យ» នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ពិធីដាំកូនឈើ «ការបង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយនឹង អ៊ីអន» មានគោលបំណងបង្កើតផ្សារទំនើបដែលហុំព័ទ្ធដោយរុក្ខជាតិព័ណបៃតង នៅក្នុងសហគមន៏មូលដ្ឋាន ក្នុងបរិវេនផ្សារទំនើបសាងសង់ថ្មី ជាមួយប្រជាពលរដ្ឋក្នុងសហគមន៏តំបន់នោះ និងយកចិត្តទុកដាក់ថែទាំ ដើម្បីក្លាយជា ផ្សារទំនើប ដែលបណ្តុះស្មារតីសហគមន៏បៃតង។
កម្មវិធីនេះ និងមានការចូលរួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស ខ្មែរ និងជប៉ុន ប្រមាណជាង១,០០០នាក់ ក្នុងពិធីដាំកូនឈើ ដែលមានកូនឈើ ១៣ ប្រភេទ ដូចជា Crinum Lily, Spider Lily, Western Sword Fern, ជាដើម។ ដែលជាពូជកូនឈើដុះនៅក្នុងតំបន់ចំនួនសរុបប្រហែល ៨០០០ដើម។
កន្លងមកនេះ ក្រុមហ៊ុន បានដាំកូនឈើប្រហែល ២២០០០ដើម នៅមុនពេលបើកសម្ពោធផ្សារទំនើប អ៊ីអម៉ល ភ្នំពេញ និង ផ្សារទំនើប អ៊ីអន ម៉ល សែនសុខស៊ីធី។ កន្លងមក ក្រុមហ៊ុនអ៊ីអន និងប្រទេសកម្ពុជាធ្លាប់បានផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងល្នជាមួយគ្នាតាមរយៈអង្គការមូលនិធិបរិស្ថានអ៊ីអន និង AEON 1% CLUB ក្នុងការគាំទ្រ និង ជួយឧមត្ថមដល់ «កម្មវិធីសម្ពោធសាលារៀនក្នុងព្រះរាជាណាចក្រកម្ពុជា» និងការដាំដើមឈើនៅជុំវិញបរិវេន ប្រាសាទ អង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងនៅតំបន់ «ប្រាសាទចៅស្រីវិបុល» និង ក្នុងតំបន់មជ្ឈមណ្ឌលគាំពារសត្វព្រៃភ្នំតាម៉ៅ ផងដែរ ៕