• 2022-10-11 03:38:47
  • ព័ត៌មាន

ដែនដីដ៏ពិសិដ្ឋ! ភ្លៀង​ខ្លាំងនៅប្រាសាទតាកែវ បង្កើតនូវទស្សនីយភាពទឹកហូរធ្លាក់ពីលើប្រាសាទដ៏អស្ចារ្យ

  • 2022-10-11 03:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​កំពុងទទួលការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងដែលបង្ហោះដោយគណនី Honmarp168 នៅលើបណ្ដាញសង្គម TikTok គឺទស្សនីយភាពទឹកហូរធ្លាក់ពីលើប្រាសាទតាកែវដ៏អស្ចារ្យ កម្របានឃើញពីមុន។

ជាធម្មតាប្រាសាទដូនតាខ្មែរមានការរៀបចំប្រព័ន្ធគ្រប់គ្រង បង្ហូរ បញ្ចៀសទឹកយ៉ាងត្រឹមត្រូវ ហើយដំណើរនេះត្រូវបានអ្នកស្រាវជ្រាវដឹងច្បាស់ និងធ្លាប់បានផ្សព្វផ្សាយជាច្រើនមកហើយ ពីទរទឹកបង្ហូរទឹកចេញពីប្រាសាទដែលមានដូចជានៅបាយ័ន នៅប្រែរូប នៅអង្គរវត្ត ជាដើម។ ប៉ុន្តែនៅពេលដែលភ្លៀងខ្លាំង ទរទឹកមិនអាចបង្ហូរចេញក្រៅប្រាសាទទាន់ពេលនោះទេ ហើយពេលខ្លះដោយសារស្លឹកឈើ ធូលីដី ធ្វើឲ្យស្ទះរន្ធ ទឹកភ្លៀងបានហូរធ្លាក់ពីលើប្រាសាទតាមខឿន ឬតាមជណ្ដើរ បង្កើតបានជាទិដ្ឋភាពមួយថ្មីថែមទៀត។

អ្នកទេសចរបានឃើញទិដ្ឋភាពនេះ បានលាត់មាត់សរសើរពីភាពអស្ចារ្យរបស់ប្រាសាទខ្មែរ ដែលទឹកហូរពីប្រាសាទនោះមើលទៅហាក់ដូចជា ទឹកធ្លាក់ពីឋានសួគ៌ដូច្នោះដែរ ប៉ុន្តែមានខ្លះទៀតណែនាំកុំឲ្យភ្ញៀវទេសចរឡើងលើប្រាសាទអំឡុងភ្លៀងខ្លាំងបែបនេះព្រោះវាអាចរអិលនាំឲ្យមានគ្រោះថ្នាក់៕

ប្រភព៖ WowCambodian

មតិយោបល់