- 2022-10-13 01:00:00
- ព័ត៌មាន
ស្រា GIN កម្ពុជា បិតពីដំណាំជុំវិញផ្ទះជាផលិតផលល្អលំដាប់ពិភពលោក [មានវីដេអូ]
- 2022-10-13 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រា GIN កម្ពុជា បិតពីដំណាំជុំវិញផ្ទះជាផលិតផលល្អលំដាប់ពិភពលោក [មានវីដេអូ]
ចន្លោះមិនឃើញ
នេះជា Gin Spirits មានគុណភាពល្អលំដាប់សកល និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវអឺរ៉ុប។ វាផលិតនៅក្នុងសិប្បកម្មសាមញ្ញមួយនៅកម្ពុជា ឈ្មោះថា Seekers ដោយវត្ថុធាតុដើមជាង៩០ភាគរយគឺជារបស់ខ្មែរ។
Gin ជាប្រភេទស្រាមួយក្នុងចង្កោម Spirits ដែលមានកម្រិតអាល់កុលខ្ពស់ ចន្លោះ ពី ២០ ភាគរយ ដល់ ៩០ភាគរយ។ ទឹកស្រវឹងនេះមានប្រវត្តិយ៉ាងជ្រាលជ្រៅនៅលើទឹកដីអឺរ៉ុបខាងលិច និងអឺរ៉ុបកណ្ដាល ហើយវាក្លាយទៅជាភេសជ្ជៈដែលមានប្រជាប្រិយមួយដូចជា Beer និង ស្រាទំពាំងបាយជូរដែរ។
នៅកម្ពុជា ក្រៅតែពីអ្នកបម្រើការក្នុងវិស័យភេសជ្ជៈ និងអ្នកនិយមទទួលទានភេសជ្ជៈប្រភេទនេះ គឺមិនសូវមានអ្នកស្គាល់ថា Spirits នេះជាអ្វី ខុសពីស្រាទំពាំងបាយជូ និងស្រាផ្សេងទៀតយ៉ាងម៉េចណាស់។ យ៉ាងណាក៏ដោយ Spirits ដែលមានបញ្ចូលនូវរសជាតិ និងក្លិននៃរុក្ខជាតិ ឬផលិតផលធម្មជាតិផ្សេងៗដូចជា Gin ឬ Rum លាយផ្សំទៅជា Cocktail កំពុងទាក់ទាញចំណូលចិត្តមនុស្សដែលចូលចិត្តគ្រឿងស្រវឹងបែបស្រាល ស្រទន់ ផ្អែម និងក្រអូបប្រហើរ។
ដោយសារលក្ខខណ្ឌអំណោយផល ប្ដីប្រពន្ធជនជាតិអង់គ្លេស Tania និងMarcoដែលពីមុនរកស៊ីខាងផ្នែកភោជនីយដ្ឋានបានផ្ដើមគំនិតបិតស្រាប្រភេទ Spirits នេះឡើង ដោយមានការជ្រោយជ្រោមជ្រែង និងសម្របសម្រួលពីជនជាតិខ្មែរ។
បច្ចុប្បន្ននេះ Gin កំពុងដើរតួនាទីជាគ្រឿងស្រវឹងសម្រាប់មនុស្សទូទាំងពិភពលោក ជាពិសេសពួកមនុស្សមានគម្រិតជីវភាពធូរធា ហើយភាគច្រើនវាត្រូវបានប្រើជាគ្រឿងផ្សំធ្វើភេសជ្ជៈដែលមានជាតិស្រវឹងផ្សេងៗ ព្រោះតែវាមានផ្ទុកអាល់កុលខ្ពស់ កម្រមានអ្នកទទួលទានសុទ្ធណាស់។
លោក សុភ័ក្ត្រ ជាអ្នកគ្រប់គ្រងផ្នែកអាហារ និងភេសជ្ជៈ មានបទពិសោធន៍ច្រើនឆ្នាំ ទាំងក្នុង និងក្រៅប្រទេសថា Seekers ជា Gin ដែលមានរសជាតិពិសេសពី Gin ផ្សេងៗ ដោយសារវាផ្សំឡើងពីរុក្ខជាតិ ទឹកនៅក្នុងស្រុកខ្មែរ ដែលរបស់ទាំងនេះគ្មានទេនៅអឺរ៉ុបជាទីកំណើតនៃ Gin Spirit ។
សួរថានៅក្នុងស្ថានភាពជំងឺកូវីដ ១៩ រាលដាល គ្រឿងស្រវឹងត្រូវបានរឹតបន្តឹងខ្លាំង តើ Seeker ដំណើរការយ៉ាងម៉េច? លោកស្រី សុវត្ថា លើកឡើងពីដំណើរការរបស់ Seekers អំឡុងពេលកូវីដ ដោយ Seekers សម្ងំស្រាវជ្រាវបង្កើតផលិតផលថ្មី ដើម្បីបញ្ចេញទៅក្នុងទីផ្សារ។ លោកស្រីលើកឡើងពីទីផ្សារ និងទស្សនៈវស័យទៅថ្ងៃមុខដែរ។
***សម្រាប់អ្នកមិនទាន់បានទស្សនាវីដេអូទី១ ទី២ ទី៣ ទី៤ និងទី៥ សូមចុចលីងខាងក្រោម៖
«MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» បើប្រិយមិត្តស្រឡាញ់ គាំទ្រ សូមចុច Like និងសែរវីដេអូទាំងនេះទៅកាន់មនុស្សជាទីស្រឡាញ់ និងស្គាល់អ្នកឲ្យបានដឹងផង៕