- 2022-10-14 02:50:41
- ព័ត៌មាន
ទីបំផុត ឯកឧត្តម ឌិត ទីណា ត្រូវសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- 2022-10-14 02:50:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត ឯកឧត្តម ឌិត ទីណា ត្រូវសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចន្លោះមិនឃើញ
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦របស់ខ្លួន។ ការប្រជុំនេះពិនិត្យលើរបៀបវារៈតែមួយប៉ុណ្ណោះ គឺការបោះឆ្នោតផ្តល់សេចក្តីទុក ចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។
កិច្ចប្រជុំបានកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួស រដ្ឋមន្ត្រីចាស់ឯកឧត្តម វ៉េង សាខុន ដែលត្រូវបានបញ្ចប់តំណែង។
សម័យប្រជុំដែលមានសមាជិក សមាជិកា ចំនួន ១១១រូប បានធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕