• 2022-10-19 03:01:56
  • ព័ត៌មាន

ដំណឹងល្អ សមាគមន៍​ធនាគារ និង​សមាគម​មីក្រូហិរញ្ញវត្ថុ ប្រកាស​អនុគ្រោះចំពោះអតិថិជន​ដែល​ជួបវារីភ័យ

  • 2022-10-19 03:01:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សេចក្ដី​ថ្លែងការរួម​មួយ​រវាង សមាគម​ធនាគារនៅ​កម្ពុជា​ហៅកាត់(ABC) និង​សមាគម​មីក្រូហិរញ្ញវត្ថុ(CMA) បាន​ព្រមព្រាង​ផ្ដល់​ការ​យោគយល់ ក៏​ដូច​ជា​អនុគ្រោះ​ដល់​អតិថិជន​ដែល​រងផលប៉ះពាល់​ដោយវារីភ័យ(គ្រោះភ័យ​ដោយ​ទឹកជំនន់)។

សេចក្ដី​ថ្លែង​ការណ៍​រួម​របស់ សមាគម​ធនាគារនៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​ពេល​នេះ គឺ​ក្រោយ​តែ​មួយ​ថ្ងៃ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​កាល​ពី​ថ្ងៃ​ទី ១៧ តុលា ឲ្យ​ស្ថាប័នពាក់​ព័ន្ធ​ពិនិត្យ​មើល​លទ្ធភាព​បន្ធូរបន្ថយ​ចំពោះ​ការ​បង់​ប្រាក់​សង​ត្រឡប់​ធនាគារ​របស់​អតិថិជន​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់។

តប​នឹង​ការ​ចង្អុល​បង្ហាញ​នេះ តាម​សេចក្ដីថ្លែងការណ៍​រួម​នេះ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​ជា​សមាជិក​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា នឹង​ផ្ដល់​ការ​យោគយល់ និង​អនុគ្រោះ​ចំពោះ​អតិថិជន​ដែល​រងផល​ប៉ះពាល់​ជាក់​ស្ដែង​ដោយ​សារ​ទឹក​ជំនន់​ធ្ងន់ធ្ងរ ស្រប​តាម​អនុសាសន៍​របស់​សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល។

សេចក្ដី​ថ្លែង​ការណ៍​នៅ​របស់​ស្ថាប័ន​ទាំង​ពីរ នៅ​បាន​បញ្ជាក់​ថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​សមាជិក​សមាគម​ទាំង​ពីរ ក៏​នឹង​ពិនិត្យ​លទ្ធផល​ផង​ដែរ ក្នង​ការ​បន្ធូរបន្ថយ​អត្រាការ​ប្រាក់ និង​កម្រៃ​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ឥណទាន និង/ឬ លើក​លែង​ការ​ផាក​ពិន័ួ និង​ចៀសវាង​ការ​រឹប​អូស​ទ្រព្យ​ធានា​របស់​អតិថិជន ក្នុង​ស្មារតី​យោគយល់ និង​អធ្យាស្រ័យ​ខ្ពស់ ស្រប​តាម​ស្ថានភាព​ជាក់​ស្ដែង​របស់​អតិជន៕

អាន​លម្អិត៖

អត្ថបទ៖ ទារិកា

មតិយោបល់