• 2022-11-28 11:43:19
  • ព័ត៌មាន

មក​ស្គាល់​ប្រទេស​អាស៊ីអាគ្នេយ៍​តែ​មួយ​គត់ ដែល​មាន​ភាសា​ព័រទុយហ្គាល់​ជា​ភាសា​ផ្លូវការ

  • 2022-11-28 11:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាស៊ីអាគ្នេយ៍​ជា​តំបន់​មាន​វប្បធម៌​ចម្រុះ ហើយ​បើ​និយាយ​ពី​ភាសា​វិញ​ ភាសា​ក្នុង​ស្រុក និង​ភាសា​អង់គ្លេស អាច​និយាយ​ថា​ជា​ភាសា​ប្រើប្រាស់​ច្រើន​ជាង​គេ​មិន​ថា ក្នុង​លក្ខខណ្ឌ​ការងារ ឬ​ សម្រាប់​ប្រាស្រ័យ​ទាក់ទង​គ្នា​ប្រចាំ​ថ្ងៃ​នោះ​ទេ។ យ៉ាងណាមិញ ចំណែក​​​ឯ​ប្រទេស​ទីម័រឡេស្តេ ឬ ទីម័រ​ខាង​កើត​វិញ មាន​ភាសា​ព័រទុយហ្គាល់​ជា​ភាសា​ផ្លូវការ​តែ​ម្ដង។

បើ​យោង​តាម​ការ​ចងក្រង​របស់​ចារកម្ម​មជ្ឈិម​សហរដ្ឋអាមេរិក​ CIA ភាសា​តេទុន (Tetun) និង​ភាសា​ព័រទុយហ្គាល់​ជា​ភាសា​ផ្លូវការ​របស់​ប្រទេស​អាយុ ២០ឆ្នាំ​មួយ​នេះ។

យ៉ាងណាមិញ បើ​យោង​តាម​ជំរឿន​ឆ្នាំ២០១៥ របស់​ទីម័រ អ្នក​ប្រើប្រាស់​ភាសា​ព័រទុយហ្គាល់​ទាំង​អស់ ទាំង​ភាសា​កំណើត និង​ភាសា​ទី២ ក៏​ដូច​ជា​ភាសា​ទី៣ មាន​សរុប​តែ​ជាង ៦ម៉ឺន​នាក់​ប៉ុណ្ណោះ ចំណោម​ប្រជាជន​ជាង ១លាន​នាក់។

នៅ​ទីម័រ​ខាង​កើត​ ប្រជាជន​ភាគ​ច្រើន​ប្រើប្រាស់​ភាសា​តេទុន ចំណែក​ភាសា​ធ្វើ​ការងារ​គឺ​ភាសា​អង់គ្លេស និង​ឥណ្ឌូណេស៊ី៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី