• 2022-10-27 02:30:27
  • ព័ត៌មាន

ភ្ញាក់​ផ្អើល! រក​ឃើញ​​ផូស៊ីល​ដាយណូស័រលើក​ដំបូង​បង្អស់នៅ​កម្ពុជា!

  • 2022-10-27 02:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ផុត​ពូជ​ពី​ផែន​ដី​អស់រយៈ​ពេល​រាប់​លាន​ឆ្នាំ​មក​ហើយ ផូស៊ីល ត្រូវ​បាន​រក​ឃើញ​នៅ​រាយប៉ាយ​នៅ​លើ​ទឹកដី​ទូទាំង​សកល​លោក​ដែល​ត្រូវ​បានរក​ឃើញ​នៅ​ដោយ​បុរាណវិទូ​អន្តរជាតិ​ជា​ច្រើន ប៉ុន្តែ​ជា​ករណី​កម្រ​បំផុត​សម្រាប់​កម្ពុជា ដែល​ពេល​នេះ​ផូស៊ីល​របស់​សត្វ​មាន​មាឌ​ធំ​ៗ​ត្រូវ​បាន​រក​ឃើញ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​បើក​ទូលាយ​ពី​ករណី​នេះ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សរសេរ និង​ភ្ជាប់​រូបភាព​មួយ​សន្លឹក​មក​ផង ដែល​បង្ហាញ​ភិនភាគ​ទម្រង់​ជា​ឆ្អឹង​កង​នៃ​ផ្នែការ​ណា​មួយ​របស់ ដាយណូស័រ។ "ផូស៊ីលឆ្អឹង​ដាយណូស័រដំបូង ដែលរកឃើញនៅស្រុកខ្មែរ"។

តាម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ផូស៊ីល ដែល​ត្រូវ​បាន​អះអាង​ថា​ជា​របស់​សត្វ​ដាយណូស័រ​ដែល​បាន​ផុត​ពូជ​រាប់​លាន​ឆ្នាំ​ហើយ​នេះ ត្រូវ​បាន​​រកឃើញ​នៅ​លើ​កោះប៉ោ ស្ថិត​ក្នុង​ទឹកដី​ខេត្តកោះកុង។ យ៉ាងណា មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​នេះ​ថា​ជា​ប្រភេទ​ដាយណូស័រ​អំបូរអ្វី ដែល​ផូស៊ីល​ដែល​រក​ឃើញ​នឹង​យក​ទៅ​ណា ធ្វើ​អ្វី​បន្ត​ទៀត​នោះ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់