- 2022-10-27 04:09:16
- ព័ត៌មាន
ឧកញ៉ាវ័យក្មេង ដាក់ផែនការអភិវឌ្ឍកន្លែងលំហែជុំវិញរាជធានីភ្នំពេញ!
- 2022-10-27 04:09:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ាវ័យក្មេង ដាក់ផែនការអភិវឌ្ឍកន្លែងលំហែជុំវិញរាជធានីភ្នំពេញ!
ចន្លោះមិនឃើញ
លោក ប៊ុន រតនា ហៅ សេម អតីតជាអ្នកដឹកនាំសិល្បៈនៅផលិតកម្មថោន បច្ចុប្បន្នជាឧកញ៉ាល្បីឈ្មោះ និងជាពាណិជ្ជករខាងលក់រថយន្តមួយរូបបានដាក់ផែនការវិនិយោគបង្កើតកន្លែងលំហែជុំវិញរាជធានីភ្នំពេញបន្តបន្ទាប់។
ថ្លែងបែបនេះ ក្រោយឧកញ៉ា បានបោះទុនលើកដំបូងវិនិយោគលើអចលនទ្រព្យបង្កើតជារមណីយដ្ឋាន លើផ្ទៃដីសរុប៨ហិកតា នៅស្ថិតក្នុងភូមិទន្លាប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ នោះអចលទ្រព្យដែលលោកចូលហ៊ុនជាមួយ បងប្រុសរបស់លោកម្នាក់ ក្រោយពីបានទិញទុកជាច្រើនឆ្នាំមកហើយ។
ថ្លែងនៅថ្ងៃបើកសម្ពោធម្សិលមិញ លោកឧកញ៉ា លើកឡើងថា ៥ឆ្នាំ មកនេះ រាជធានីភ្នំពេញមានការរីកចម្រើនលឿន ដែលបានធ្វើរុញឲ្យតំបន់ជាប់ជាយៗជុំវិញរាជធានីផ្ដើមមានសក្ដានុពល តំបន់ខ្លះក្លាយជាប៉ូលសេដ្ឋកិច្ច។ជាមួយគ្នា លោកឧកញ៉ា ក៏បានឃើញពីតម្រូវការមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋដែលត្រូវការកន្លែងលំហែនៅជិតៗក្រុង។
ដូច្នេះហើយ លោកក៏បានចាប់ផ្ដើមអភិវឌ្ឍអចលទ្រព្យដែលមានស្រាប់ទៅជាកន្លែងលំហែលើកដំបូង ដោយចាប់ផ្ដើមពីតំបន់ភូមិទន្លាប់នៃខេត្តកំពង់ស្ពឺ។ តាមផែនការ លោកឧកញ៉ា នឹងអភិវឌ្ឍច្រើនទៀតនៅជុំវិញរាជធានី នូវគម្រោងដូចគ្នា ដើម្បីទីកន្លែងដែលបងប្អូនប្រជាពលរដ្ឋអាចមានដី និងកន្លែងលំហែនៅកន្លែងតែមួយហើយនៅជិតក្រុង។
“នេះគឺជាគម្រោងទី១ តែយើងនឹងបង្កើតជាសហគមន៍រីសតលំហែ ដែលមិនទៅណាឆ្ងាយទេ គឺក្រឡឹងៗជុំវិញភ្នំពេញយើងនេះ"។
នៅតំណាក់កាលដំបូងនៃគម្រោងអចលទ្រព្យគម្រោងលំហែដែលដែលមានទំហំសរុប ៨ហិក របស់ឧកញ៉ា ប៊ុន រតនា ហៅសេម ការអភិវឌ្ឍន៍គឺធ្វើនៅលើផ្ទៃដីពាក់កណ្ដាលសិន ដោយបានពុះជាដីឡូតិ៍ និងផ្នែកខ្លះ គឺរីហ្សត។ គម្រោងទី១នេះ ផ្ដើមជាមួយលក្ខខណ្ឌអតិថិជនអាចរើសការបង់ ១ម៉ឺនរៀលក្នុង១ថ្ងៃ៕