- 2022-10-31 05:30:00
- ព័ត៌មាន
កុំចេះតែហ៊ាន! ម្ចាស់រថយន្ត ដែលបើករេចុះរេឡើងពេញផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចផាកពិន័យហើយ
- 2022-10-31 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចេះតែហ៊ាន! ម្ចាស់រថយន្ត ដែលបើករេចុះរេឡើងពេញផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចផាកពិន័យហើយ
ចន្លោះមិនឃើញ
ករណីម្ចាស់រថយន្តម៉ាក Toyota Prius ដែលបានបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានកំណត់អត្តសញ្ញាណ និងកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុពីបណ្ណបើកបរ អប់រំណែនាំ និងចុះកិច្ចសន្យារួចរាល់ហើយ។ នេះបើតាមការបញ្ចាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថាយោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងសមត្ថកិច្ច នៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឲ្យដឹងថាបុរសជាអ្នកបើកបរ Toyota Prius គឺបើកបរផ្ទុយពីសេចក្តីណែនាំ និងច្បាប់ចរាចរណ៍រូបនោះ ត្រូវបានផាកពិន័យ និងដកពិន្ទុពីបណ្ណបើកបរចំនួន ០៤ពិន្ទុ លើ ០២ករណី រួមមាន បើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវនិង បណ្ណបើកបរផុតសុពលភាព។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរម្លឹកជាថ្មីម្តងទៀត ចំពោះអ្នកបើកបរយានយន្តគ្រប់រូប មិនថាលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណាឡើយ ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សុវត្ថិភាពក្នុងការបើកបរ ឲ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា៕