• 2022-11-02 10:35:00
  • ព័ត៌មាន

ស្ដាយណាស់! សាលាឆាន់ដ៏ចំណាស់ធ្វើពីគ្រឿងបង្គុំឈើ១ខ្នង នៅវត្តវត្តមុនីសាគរ ទើបតែរុះរើខ្ទេចសល់តែជណ្ដើរ

  • 2022-11-02 10:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណង់សាលាឆាន់ចំនួន១ខ្នង ស្ថិតនៅក្នុងវត្តមុនីសាគរ ហៅវត្តព្រែកលីវ ដែលជាសម្បត្តិបេតិកភណ្ឌព្រះពុទ្ធសាសនាខ្មែរ ទើបតែត្រូវបាន រុះរើខ្ទេចគ្មានសល់ ប៉ុន្មានខែមុននេះ ដោយពុំបានដឹងពីប្រភពព័ត៌មានច្បាស់ពីមូលហេតុនៃការរុះរើទីស្ថានដ៏ចំណាស់មួយនេះនោះទេ។

ប្រភពរូបភាព៖ Hai Kimhong

តាមរយៈរូបភាព សាលាឆាន់នេះមានសភាពចាស់ទ្រុឌទ្រោម អាយុកាលក៏ទំនងមិនក្រោមពី៥០ឆ្នាំនោះដែរ ទើបគណៈគ្រប់គ្រងក្នុងទីអារាមនេះ សម្រេចចិត្តរុះរើសាលាឆាន់ដែលសង់ឡើងពីគ្រឿងបង្គុំឈើនៅវត្តមុនីសាគរ ហៅវត្តព្រែកលីវនេះចេញ ហើយក៏ប្រហែលជាខ្លាចប៉ះពាល់ដល់សុវត្ថិភាពរបស់ពុទ្ធបរិស័ទហើយមើលទៅ ទើបសម្រេចចិត្តបែបនេះ ។

វត្តមុនីសាគរ ហៅវត្តព្រែកលីវ មានទីតាំងស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម ។ ក្រោយឃើញទិដ្ឋភាពរុះរើដូចនេះធ្វើឱ្យមហាជន មានការសោកស្តាយជាខ្លាំងដោយហេតុថា ជាសាលាឆាន់ធ្វើពីគ្រឿងបង្គុំឈើផង ហើយមានវ័យចំណាស់សល់ពីបុរាណផងដែរ។ គួរមានការជួសជុល និង សាងសង់សាលាឆាន់ថ្មីនៅកន្លែងផ្សេង ព្រោះទីធ្លាវត្តក៏ទំនងជាអាចមានទីកន្លែងគួរសម ជាជាងការដែលរុះរើ ទីស្ថានចាស់បុរាណដែរ ហើយក៏សោកស្តាយ ដែលសាលាឆាន់នេះត្រូវបានរុះរើសល់តែជណ្ដើរដូចនេះ។

យ៉ាងណាមិញ ចំពោះហេតុផលច្បាស់លាស់ អំពីការរុះរើសំណង់ចាស់បុរាណធ្វើពីគ្រឿងបង្គុំឈើមួយនេះ Sabay នៅពុំទាន់ដឹងច្បាស់នៅឡើយទេ តែក្រុមការងារនឹងខិតខំស្វែងរកប្រភពបន្ថែមទៀត អំពីការរុះរើនេះ ហើយនឹងយកមកផ្សាយលម្អិតជូនប្រិយមិត្តបានដឹងផងដែរ ៕

ប្រភពរូបភាព៖ Hai Kimhong

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់