- 2022-11-03 08:41:07
- ព័ត៌មាន
របាយការណ៍ថ្មី បង្ហាញថា ចិន កំពុងផុងជាមួយនយោបាយ Zero-Covid របស់ខ្លួន!
- 2022-11-03 08:41:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របាយការណ៍ថ្មី បង្ហាញថា ចិន កំពុងផុងជាមួយនយោបាយ Zero-Covid របស់ខ្លួន!
ចន្លោះមិនឃើញ
អស់រយៈពេលជាងមួយសប្តាហ៍ហើយ ចាប់តាំងពីមេដឹកនាំចិនលោក Xi Jinping បានចាប់ផ្តើមអាណត្តិទី 3 របស់ខ្លួន ខណៈគោលនយោបាយគ្មានកូវីដ១៩(Zero Covid-19) បាន និងកំពុងធ្វើពលរដ្ឋស្ទើរទូទាំងប្រទេសជួបទុក្ខវេទនា។
នៅទីក្រុង Xining ភាគពាយ័ព្យ អ្នកស្រុកបានចំណាយពេលកាលពីសប្តាហ៍មុន អង្វរសុំអាហារយ៉ាងអស់សង្ឃឹម ខណៈដែលពួកគេបានរងទុក្ខតាមរយៈការបិទខ្ទប់ដ៏តឹងរ៉ឹងចុងក្រោយបង្អស់របស់ប្រទេស។ នៅភាគខាងលិច នៅទីក្រុង Lhasa រដ្ឋធានីក្នុងតំបន់នៃទីបេ ហ្វូងមនុស្សដែលមានកំហឹងបាននឹងកំពុងតវ៉ានៅតាមដងផ្លូវបន្ទាប់ពីការបញ្ជាឱ្យស្នាក់នៅផ្ទះអស់រយៈពេលជាង 70 ថ្ងៃ។
នៅខេត្តហឺណាន ភាគកណ្តាលឯណោះ កម្មករចំណាកស្រុកបានបោះបង់ចោលរោងចក្រ Foxconn ដែលត្រូវបានបិទខ្ទប់យ៉ាងតឹងរ៉ឹង ដោយដើរជាច្រើនម៉ាយដើម្បីគេចពីការផ្ទុះឡើងនៅឯកន្លែងដំឡើង iPhone ដ៏ធំបំផុតក្នុងប្រទេសចិន។ ហើយនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុភាគខាងកើតនៃទីក្រុងសៀងហៃ អ្វីៗមានភាពអាប់អួរ សូម្បីតែនៅ Disneyland - ឧទ្យាននេះបានបិទទ្វារភ្លាមៗកាលពីថ្ងៃចន្ទ ដើម្បីអនុវត្តតាមវិធានការការពារ Covid ដោយបានរារាំងអ្នកទស្សនានៅខាងក្នុងទុក សម្រាប់ការធ្វើតេស្តរកកូវីដ១៩ ដែលត្រូវចាត់ថាជាកាតព្វកិច្ច។
នៅតាមតំបន់ជាច្រើនទៀតនៃប្រទេស ការបិទខ្ទប់ ការដាក់ឱ្យនៅដាច់ពីគេ គឺជាកាតព្វកិច្ចដូចគ្នា ហើយការប្រកាសអំពីការធ្វើតេស្តដ៏ធំ កើតមានឥតឈប់ឈរ ខណៈការរឹតបន្តឹងលើការធ្វើដំណើរ ការធ្វើអាជីវកម្មនានា នៅតែបន្ត បើទោះបីជាប្រទេសផ្សេងទៀតក្នុងពិភពលោក បាន និងកំពុងចាកចេញពីភាពភ័យខ្លាច នៃជំងឺរាតត្បាតនេះក៏ដោយ៕