• 2022-11-10 01:59:10
  • ព័ត៌មាន

គ្រឿងថែរក្សាសម្រស់កម្ពុជាដែលមានទីផ្សារធំនៅប្រទេសបារាំង

  • 2022-11-10 01:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតគ្រឿងថែរក្សាសម្រស់ ដែលផលិតចេញពី ម្រុំ ស្លឹកត្រចៀកក្រាញ់ ដូង អង្ករផ្កាម្លិះ តែ ប្រេងដូង ស្លឹកគ្រៃ ក្រូចសើច អំបិល ផ្កាក្តាំងងារ រមៀត ជីអង្កាម កាហ្វេ រួមនឹងរុក្ខជាតិនៅជុំវិញផ្ទះជាច្រើនមុខផ្សេងទៀតត្រូវបានយកមកធ្វើជាវត្ថុធាតុដើម គ្រឿងផ្សំចម្រេញចេញជាផលិតផលធម្មជាតិ ជាឱសថ សម្រាប់ប្រើប្រាស់ និងថែរក្សាសម្រស់មនុស្សតាំងពីក្បាលរហូតដល់ចុងជើង។ ផលិតផលទាំងអស់ត្រូវបានសម្រិតសម្រាំងដោយដៃ ដោយប្រើប្រាស់គ្រឿងផ្សំល្អៗបំផុតដែលមាននៅក្នុងប្រទេសកម្ពុជា និងសម្បូរទៅដោយគុណភាព។ ផលិតផលទាំងអស់នេះត្រូវបានលក់នៅទីផ្សារជាតិ និងអន្តរជាតិ ពិសេសទីផ្សារនៅប្រទេសបារាំង។

ផលិតគ្រឿងថែរក្សាសម្រស់របស់ បូឌា ដែលតាំងបង្ហាញលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ

ផលិតផលបូឌា បានស្រាវជ្រាវ និងផលិតគ្រឿងថែរក្សាសម្រស់ ដែលយកតាមលំនាំនៃការផលិតឱសថ កាលពីសម័យបុរាណដោយមានការជ្រមជ្រែងពីកសិករក្នុងស្រុក ក៏ដូចជាគ្រឿងផ្សំធម្មជាតិដែលមាននៅក្នុងប្រទេសកម្ពុជា អស់រយៈពេល ១៥ ឆ្នាំមកហើយ។

ចង់ដឹងថាផលិតផលថែរក្សាសម្រស់លេចធ្លោរបស់កម្ពុជាមួយនេះមានប្រវត្តិ និងដំណើរការបែបណានោះសូមរងចាំទស្សនាវីដេអូឯកសារទី៨នៃគម្រោង «MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា»ដែលនឹងចេញ ផ្សាយនៅលើ គេហទំព័រ និងផេកហ្វេសបុក Sabay News Social , ផេក Sabay News Business និងឆាណែល YouTube Sabay TV នៅថ្ងៃទី សៅរ៍ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ចុងសប្តាហ៍នេះ៕

***សម្រាប់អ្នកមិនទាន់បានទស្សនាវីដេអូទី១ ទី២ ទី៣ ទី៤ ទី៥ ទី៦ និង៧ សូមចុចលីងខាងក្រោម៖ «MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» បើប្រិយមិត្តស្រឡាញ់ គាំទ្រ សូមចុច Like និងសែរវីដេអូទាំងនេះទៅកាន់មនុស្សជាទីស្រឡាញ់ និងស្គាល់អ្នកឲ្យបានដឹងផង៕

មតិយោបល់