• 2022-11-10 03:50:00
  • ព័ត៌មាន

ឈប់ភ័យស្លន់ទៀត! ក្រសួងបង្ហាញពីដំណោះស្រាយ ពេលបាត់ប័ណ្ណសម្គាល់ខ្លួន ឬ សលាកបត្រឯកត្តជន

  • 2022-11-10 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្អូនៗបេក្ខជនបាក់ឌុបប្រហែលជាកំពុងសម្រុករៀនយ៉ាងមមាញឹក ដើម្បីត្រៀមខ្លួនក្នុងការប្រឡងដ៏សំខាន់មួយនេះផងដែរ។ ស្របពេលនៃរៀនសូត្រត្រៀមប្រឡងផងនោះ រឿងដែលបេក្ខជនគួរតែប្រយ័ត្នបំផុតនោះគឺ ប័ណ្ណសម្គាល់ខ្លួន ឬ សលាកបត្រឯកត្តជន សម្រាប់បេក្ខជនប្រឡង ហាមបាត់ជាដាច់ខាត ព្រោះថាកន្លងមកធ្លាប់កើតមានករណីនេះច្រើន ធ្វើឱ្យបេក្ខជនខ្លះខកខានការប្រឡងរបស់ខ្លួន ឬសឹងតែធ្លាក់ចេញពីការប្រឡងផងដែរ។ នេះជាករណីចាំបាច់បំផុតសម្រាប់បេក្ខជនដែលក្រសួងតម្រូវជាដាច់ខាតត្រូវតែមានភ្ជាប់មកជាមួយខ្លួន ក្នុងកំឡុងពេលនៃការប្រឡងចូលមកដល់ ពិសេសគឺពេលចូលក្នុងបន្ទប់ប្រឡងផ្ទាល់តែម្ដង ។

ខាងក្រោមនេះជា ដំណោះស្រាយដែលបេក្ខជនត្រូវធ្វើ ប្រសិនបើបាត់ប័ណ្ណសម្គាល់ខ្លួន ឬ សលាកបត្រឯកត្តជន របស់ខ្លួន ៖

ទី១. មុនកាលបរិច្ឆេទប្រឡង៖ បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា ត្រូវទាក់ទងជាមួយគណៈគ្រប់គ្រងសាលា រីឯបេក្ខជន ស្វៃរិនត្រូវទាក់ទងជាមួយមន្ទីរអប់រំ យុវជន និងកីឡា ឱ្យបានឆាប់បំផុតដើម្បីស្នើសុំប័ណ្ណសម្គាល់ខ្លួន សលាកបតឯកត្តជនថ្មី ឬលិខិតបញ្ជាក់។

ទី២. ក្នុងពេលដំណើរការសំណេរ៖ បេក្ខជនត្រូវទាក់ទងប្រធាន មណ្ឌលដើម្បីស្នើសុំលិខិតអនុញ្ញាតឱ្យចូលប្រឡង ៕

អត្ថបទដោយ៖ ស៊ូ​ អីន

មតិយោបល់