- 2022-11-14 09:00:00
- ព័ត៌មាន
មកដឹងពីអត្ថន័យនិងលក្ខណៈពិសេសលម្អិតអំពីរូបរាងថ្មីក្រដាសប្រាក់២០០ និង២០០០រៀល
- 2022-11-14 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីអត្ថន័យនិងលក្ខណៈពិសេសលម្អិតអំពីរូបរាងថ្មីក្រដាសប្រាក់២០០ និង២០០០រៀល
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឲ្យចរាចរក្រដាសប្រាក់ ២០០រៀល និង២០០០រៀល ឡើងវិញ ក្រោយក្រដាសប្រាក់ទាំង២ប្រភេទនេះ បាត់មួយរយៈមក។ ក្រដាសប្រាក់២០០រៀល និង២០០០រៀល ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ឡើងវិញនេះ គឺជាក្រដាសប្រាក់គំរូថ្មី។ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការអនុញ្ញាតឲ្យចាយក្រដាសប្រាក់ទាំង២ប្រភេទនេះ។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ ក្រដាសប្រាក់២០០០រៀល និង២០០រៀល ត្រូវបានដាក់ឲ្យចរាចរ ទន្ទឹមគ្នាជាមួយនឹងក្រដាសប្រាក់ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក ។
ខាងក្រោមនេះ ជាលក្ខណៈពិសេសលម្អិត នៃធនប័ត្រគំរូថ្មីទាំង២ប្រភេទ មានចែងក្នុងប្រកាសរបស់ធនាគារជាតិនៃកម្ពុជា៖