• 2022-11-15 04:45:00
  • ព័ត៌មាន

តោះ! មកដឹង ប្លង់មេរៀនថ្នាក់សង្គមដែលក្រសួងឧស្សាហ៍ចេញគិតពីឆ្នាំ២០១៤-២០២១

  • 2022-11-15 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈដែលការប្រឡងកាន់តែខិតជិតមកដល់ សិស្សភាគច្រើន កំពុងសម្រុកខ្លាំងដើម្បីមើលមេរៀន និងធ្វើលំហាត់ដើម្បីត្រៀមខ្លួនសម្រេចបញ្ចប់គោលដៅ ដ៏សំខាន់នាពេលខាងមុខឆាប់ៗនេះ ។ ខាងក្រោមនេះ ជាប្លង់មេរៀន ថា្នក់វិទ្យាសាស្រ្តសង្គម ដែលក្រសួងអប់រំតែងតែចេញជាញឹកញាប់នៅឆ្នាំចាស់ៗកន្លងមក គឺគិតចាប់តាំងពីឆ្នាំ ២០១៤ រហូតដល់ឆ្នាំ ២០២១។

ថា្នក់វិទ្យាសាស្រ្តសង្គម

១. ប្រវតិ្តវិទ្យា

គិតចាប់ពីឆ្នាំ ២០១៤-២០២១ ក្រសួងចេញច្រើន៖ សម័យអាណានិគមបារាំង សម័យខែ្មរក្រហម សម័យរដ្ឋកម្ពុជា អាស៊ាន និងសំណួរបច្ចុប្បន្នច្រើនទាក់ទងនឹងសនិ្តភាពនិងការអភិវឌ្ឍសង្គម

២. ភូមិវិទ្យា

គិតចាប់ពីឆ្នាំ ២០១៤-២០២១ ក្រសួងចេញច្រើន៖

  • មេរៀនក្នុងជំពូកទី១ លក្ខខណ្ឌសង្គមកម្ពុជា ( ៥%នៃសំណួរ )

  • មេរៀនក្នុងជំពូកទី២ អភិវឌ្ឍសង្គមមិនស្មើគា្ន ( ៥%នៃសំណួរ )

  • មេរៀនក្នុងជំពូកទី៣ សេដ្ឋកិច្ចកម្ពុជា ( ៥០%នៃសំណួរ ) កសិកម្ម ខស្សាហ៍កម្ម គមនាគមន៍ ពាណិជ្ជកម្ម ទេសចរណ៍…

  • មេរៀនក្នុងជំពូកទី៤ នគរូបនីយកម្មកម្ពុជា ( ៥០%នៃសំណួរ )

៣. ផែនដីវិទ្យា និង បរិស្ថានវិទ្យា

គិតចាប់ពីឆ្នាំ ២០១៤-២០២១ ក្រសួងចេញច្រើន៖

  • ជំពូកទី១ទី២ទី៣ ( ៣៥%នៃសំណួរ ) ធនធានរ៉េ ដំណើរពុកផុយ ភពផែនដី ព្រះចន្ទរបស់ផែនដី ប្រវតិ្តប្រព័ន្ធព្រះអាទិត្យ ប្រព័ន្ធតារានិងកាឡាក់ស៊ី

  • ជំពូកទី៤ បព្ហាបរិសា្ថនពិភពលោក ( ៦៥%នៃសំណួរ )

៤. សីលធម៌

គិតពីឆ្នាំ ២០១៤-២០២១ ក្រសួងចេញច្រើន៖

  • ជំពូកទី១ តមៃ្លមនុស្ស ( ៤០%នៃសំណួរ ) តមៃ្លនិងសីលវិជ្ជា គុណធម៌ សិទិ្ធនិងច្បាប់

  • ជំពូកទី២ វប្បធម៌សនិ្តភាព ( ២០%នៃសំណួរ ) ភាពចុះសម្រុងរវាងសាសនាទាំងឡាយ សិទិ្ធកុមារ

  • ជំពូកទី៣ ការចូលរួមអភិវឌ្ឍសង្គម ( ៤០%នៃសំណួរ ) រដ្ឋបាលមូលដា្ឋន ចំណោទក្នុងសហគមន៍និងដំណោះស្រា សារ:សំខាន់នៃការធ្វើជំរឿន បរិសា្ថនពិភពលោក ៕

ប្រភព៖ ចំណេះដឹងទូទៅថ្មីៗ

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់