• 2022-11-16 04:55:00
  • ព័ត៌មាន

ឱកាសល្អប្អូនៗ! ក្រសួងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធតេស្តសមត្ថភាព លំហាត់និងសំណួរ មុនបាក់ឌុបមកដល់

  • 2022-11-16 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈដែលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងឆ្នាំ២០២២ កាន់តែខិតជិតមកដល់ ក្រសួងអប់រំ យុវជននិងកីឡា បានដាក់ចេញប្រព័ន្ធពង្រឹងនិងតេស្តសម្ថតភាពទាំងលំហាត់និងសំណូរ ដល់សិស្សានុសិស្សថ្នាក់ទី១២ អាចចុះឈ្មោះប្រើប្រាស់ តេស្តសមត្ថភាពដោយខ្លួនឯង តាមរយៈកុំព្យូទ័រ ឬទូរសព្ទចល័ត មុនពេលការប្រឡងឈានចូលមកដល់នាពេលខាងមុខនេះ។

ក្រសួងអប់រំ បានបញ្ជាក់ថា រាល់លំហាត់ និងសំណួរទាំងអស់ គឺសម្រាប់ឲ្យសិស្សានុសិស្សអនុវត្តការវាស់ស្ទង់ និងការពង្រឹងសមត្ថភាពខ្លួនឯង។ លំហាត់ និងសំណួរដែលមានក្នុងប្រព័ន្ធនេះមិនត្រូវបានប្រើប្រាស់ក្នុងគោលបំណងផ្សេងឡើយ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់