- 2022-11-17 07:15:00
- ព័ត៌មាន
បេក្ខជនប្រឡង ហាមធ្វើរឿងទាំងនេះដាច់ខាត បើមិនចង់ធ្លាក់ស្វ័យប្រវត្តិ និងជាប់ទោសធ្ងន់
- 2022-11-17 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខជនប្រឡង ហាមធ្វើរឿងទាំងនេះដាច់ខាត បើមិនចង់ធ្លាក់ស្វ័យប្រវត្តិ និងជាប់ទោសធ្ងន់
ចន្លោះមិនឃើញ
ក្រសួងអប់រំ បានចេញសេចក្ដីណែនាំ និងការបង្ការមួយចំនួន ដោយនៅថ្ងៃនេះ ក្រសួងបានលើកពីសកម្មភាពមួយចំនួន ដែលតម្រូវហាមដាច់ខាតសម្រាប់បេក្ខជនប្រឡងទាំងអស់ ចំពោះសកម្មភាពមួយចំនួនដែលនឹងនាំទៅដល់ការពិន័យឬដាក់ទោសធ្ងន់ ខណៈការប្រឡងបាក់ឌុបកាន់តែខិតជិតមកដល់។
សកម្មភាពទាំងនោះមាន៖
យកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង
ឱ្យអ្នកដទៃមកប្រឡងជំនួស
ធ្វើឱ្យខូចសម្ភារៈក្នុងបន្ទប់ប្រឡង និងខូតខាតបន្ទប់ប្រឡងដោយចេតនា
មិនអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ឬអ្នកមានសមត្ថកិច្ចក្នុង
មណ្ឌលប្រឡង ឬអ្នកមានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង។
ប្រសិនបើបេក្ខជន បានប្រព្រឹត្តិសកម្មភាពកម្រិតណាមួយខាងលើនេះ ហើយត្រូវចាប់បាន នាំឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និង ប៉ះពាល់កិត្តិយសគណៈមេប្រយោគនោះ បេក្ខជននឹងត្រូវកំណត់ឱ្យធ្លាក់ជា ស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្ទាប់។ ក្នុងករណីចាំបាច់ បេក្ខជន នឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមច្បាប់ជាធរមាន ៕