• 2022-11-17 10:10:00
  • ព័ត៌មាន

តូចទេ ប៉ុន្តែខ្លឹម! ក្មេងប្រុសម្នាក់ ដើររ៉ែងកម្ទេចធ្យូង រកលុយទុកទិញកង់ជិះទៅរៀន

  • 2022-11-17 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវដ៏កម្សត់របស់ក្មេងប្រុសម្នាក់បានធ្វើឲ្យកក្រើកបណ្ដាញសង្គមនាពេលថ្មីៗនេះ ដោយសារការតស៊ូអត់ធ្មត់ និងប្រឹងប្រែង ដើររ៉ែងកម្ទេចធ្យូង ទាំងខ្លួនប្រឡាក់ស្រម៉កដើម្បីរកលុយទុកទិញកង់ជិះទៅរៀន ។ ដែលត្រូវបានយកមកចែករំលែកតៗគ្នាយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

បើតាម គណនីហ្វេសប៊ុក ឈ្មោះថា «សុភាព ពង្រលើ» បានបង្ហោះថា ប្អូនប្រុសកម្សត់ម្នាក់នេះ បានតស៊ូណាស់ ដោយមិនខ្លាចហត់នឿយ ប្រឹងទាំងកណ្ដាលថ្ងៃក្ដៅម្នាក់ឯង ទាំងខ្លួនប្រលាក់ប្រឡូកទៅដោយដី និងធ្យូង ប្រឹងរ៉ែង បានកម្រៃ ពី២០០០រៀល ទៅ ១០០០០រៀល ឬជួនកាលបានដល់ទៅ៥០០០០រៀល ដើម្បីសន្សំប្រាក់បន្តិចបន្ទួចយកទៅទិញកង់ ដើម្បីជិះទៅសាលារៀន ពិតជាចេះគិតគូរណាស់។

សូមបញ្ជាក់ថា ក្មេងប្រុសកម្សត់ខាងលើ មានទីតាំងស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប (មិនបានដឹងឈ្មោះប្អូននោះទេ) ។ យ៉ាងណាមិញ ក្មេងប្រុសនេះ បានទទួលការកោតសរសើរយ៉ាងខ្លាំងពីមហាជន រហូតធ្វើឲ្យវីដេអូដែលបង្ហោះទៅក្នុងបណ្ដាញសង្គម មានការចាប់អារម្មណ៍ខ្លាំង និងធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនរំជួលចិត្តថែមទៀតផង៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់