- 2022-11-21 06:50:00
- ព័ត៌មាន
ពិសេសណាស់! ផូស៊ីលដាយណូស័រដំបូងនៅកម្ពុជា ជាដាយណូស័រដ៏ធំបំផុតមួយ អាយុដល់ទៅ៦៥-១៩០លានឆ្នាំមុន
- 2022-11-21 06:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេសណាស់! ផូស៊ីលដាយណូស័រដំបូងនៅកម្ពុជា ជាដាយណូស័រដ៏ធំបំផុតមួយ អាយុដល់ទៅ៦៥-១៩០លានឆ្នាំមុន
ចន្លោះមិនឃើញ
ផូស៊ីលឆ្អឹងដាយណូស័រ ត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិកោះប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានប្រកាសជាសាធារណៈដោយក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២កន្លងទៅនោះ គឺជាប្រភេទកម្រធំបំផុតមួយអាយុដល់ទៅ៦៥លាន ទៅ១៩០លានឆ្នាំមុនឯណោះ។
តាមរយៈក្រសួងបរិស្ថានបានឱ្យដឹងថា ផូស៊ីលនេះគឺជាឆ្អឹងស្មងជើងខាងឆ្វេងរបស់ដាយណូស័រមួយប្រភេទ មានប្រវែងប្រមាណ៧០ស.ម និងទទឹង២០ស.ម ស្ថិតក្នុងអម្បូរ Sauropod Dinosaur ។ នេះជាផូស៊ីលឆ្អឹងសត្វដំបូងគេដែលរកឃើញនៅកម្ពុជា។ តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនង នឹងសត្វដែលរស់នៅក្នុងពេលដាយណូស័រនៅមានជីវិត។
សូមរំលឹកថា ផូស៊ីលឆ្អឹងដែលត្រូវរកឃើញ នៅតំបន់ការពារធម្មជាតិនៅកម្ពុជា កោះប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង គឺជាផូស៉ីលឆ្អឹងដាយណូស័រ ខណៈក្រុមជំនាញមកពីបរទេស និងកម្ពុជាបានចុះទៅពិនិត្យ និងសិក្សា ដើម្បីប្រមូលព័ត៌មានបន្ថែមទៀត។ ផូស៊ីលឆ្អឹងដាយណូស័រ គឺត្រូវបានគេរកឃើញតាំងពីចុងឆ្នាំ២០២១កន្លងទៅ ជាមួយគ្នានេះដែរ សម្រាប់រកឃើញផូស៊ីលឆ្អឹងដាយណូស័រនេះ វានឹងផ្តល់នូវព័ត៌មាន ជាច្រើនជាពិសេសទាក់ទងនឹងប្រវត្តិនៃការកកើតទឹកដី ប្រភពនៃតំបន់ដែលពាក់ព័ន្ធនឹងប្រវត្តិសត្វដាយណូស័រ ដែលបានផុតពូជរាប់លានឆ្នាំ ៕