• 2022-11-21 08:50:00
  • ព័ត៌មាន

ផ្លូវការហើយ! ក្រសួងកំណត់យកថ្ងៃទី ០៥ ខែធ្នូ ជាថ្ងៃប្រឡងបាក់ឌុបទូទាំងប្រទេស ឯទម្រង់ប្រឡងដូចរាល់ឆ្នាំគ្មានប្ដូរ

  • 2022-11-21 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានឱ្យដឹងថា ក្រសួងកំណត់យកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ទូទាំងប្រទេស ឯទម្រង់ប្រឡងដូចរាល់ឆ្នាំគ្មានប្ដូរ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ : យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ក្រសួងបញ្ជាក់ថា បេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤ នាក់ ស្រី ៦៨ ៧៧១នាក់។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំ ពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ។ មណ្ឌលស្រង់ បូកពិន្ទុដោយ កុំព្យូទ័រ ត្រូវបានកំណត់នៅអគាររដ្ឋបាល ក្រសួងអប់រំ យុវជន និងកីឡា(ជាន់ទី៥)។ មណ្ឌលផ្ទៀងផ្ទាត់ពិន្ទុ ត្រូវបាន កំណត់នៅសាលាបឋមសិក្សាចៅពញាហុក ។

កាលបរិច្ឆេទសំខាន់ៗនៃការប្រឡងឆ្នាំនេះរួមមាន៖

  • ដំណើរការសំណេរ ប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺ ថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២

  • ដំណើរការកំណែ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២

  • ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២២

ក្រសួងកំណត់ យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់