• 2022-11-22 04:06:13
  • ព័ត៌មាន

គ្រោះរញ្ជួយដីកម្រិត ៥,៦រុិចទ័រ វាយប្រហារធ្ងន់ធ្ងរលើកោះ Java ប្រទេសឥណ្ឌូនេសុី

  • 2022-11-22 04:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមមន្ត្រីបាននិយាយថា ការរញ្ជួយដីនៅលើកោះ Java ក្នុងប្រទេសឥណ្ឌូនេស៊ីបានសម្លាប់មនុស្សរាប់សិបនាក់ និងរាប់រយនាក់ទៀតរងរបួស។

គ្រោះរញ្ជួយដីកម្រិត ៥,៦ រ៉ិចទ័រ បានវាយប្រហារទីក្រុង Cianjur ភាគខាងលិចកោះ Java។ នេះបើយោងតាមទិន្នន័យស្ទាបស្ទង់ភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក។ មនុស្សជាច្រើននាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយមានអ្នករង់ចាំទទួលការព្យាបាលនៅខាងក្រៅជាច្រើននាក់។

ក្រុមអ្នកជួយសង្គ្រោះបានធ្វើការពេញមួយយប់ដើម្បីព្យាយាមជួយសង្គ្រោះអ្នកផ្សេងទៀតដែលគេសង្ស័យថា នៅជាប់នៅក្រោមអគារដែលដួលរលំ។ តំបន់ដែលគ្រោះរញ្ជួយដីបានវាយប្រហារមានមនុស្សរស់នៅច្រើននិងងាយនឹងមានការបាក់ដី ដោយសារតែផ្ទះភាគច្រើនសាងសង់មិនបានមាំល្អ។

ចំនួនពិតប្រាកដនៃអ្នកស្លាប់រហូតមកដល់ពេលនេះនៅមិនទាន់ច្បាស់នៅឡើយ ។ ទីភ្នាក់ងារ របស់ឥណ្ឌូនេស៊ី (BNPB) បាននិយាយថាចំនួនអ្នកស្លាប់ជាផ្លូវការ គឺ ៦២ នាក់៕

ប្រភព៖ BBC អត្ថបទ ៖ សង្ហា

មតិយោបល់