• 2022-11-23 03:28:03
  • ព័ត៌មាន

ទីក្រុងចំណស់ជាងគេលើលោក មានអាយុកាល១១០០០ឆ្នាំ ជាមជ្ឍមណ្ឌលបេតិកភណ្ឌវប្បធម៌សម្បូរបែប

  • 2022-11-23 03:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុងនីមួយៗនៅលើពិភពលោកមានរឿងច្រើនដែលយើងមិនធ្លាប់បានដឹង និងអ្នកស្រាវជ្រាវខ្លះបានលាតត្រដាងអំពីអាថ៌កំបាំងទាំងអស់នោះ។ ទីក្រុងបុរាណនៅក្នុងប្រទេសនីមួយៗមានរឿងនិទានជាច្រើនទៀតដែលផ្សាភ្ជាប់ទៅនឹង បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប។ ទីក្រុងចំណាស់ទាំងនោះ មានប្រវត្តិសាស្ត្រគួរឱ្យចាប់អារម្មណ៍ ស្ថាបត្យកម្មដ៏ស្រស់ស្អាត និងបង្ហាញពីការចាប់អារម្មណ៍នៃអរិយធម៌របស់មនុស្សជាតិ ។ ទីក្រុងបុរាណភាគច្រើននៅលើពិភពលោកបានឈរយ៉ាងរឹងមាំ បើទោះមានការឈ្លានពានរបស់មនុស្ស និងគ្រោះមហន្តរាយធម្មជាតិជាដើម។ ដូច្នេះសូមក្រឡេកមើលទីក្រុងចំណាស់បំផុតក្នុងពិភពលោកដែលនៅតែរីកចម្រើនរហូតដល់សព្វថ្ងៃ។

ទីក្រុងដាម៉ាស ប្រទេសស៊ីរី ៖ មានអាយុកាល ១១ ០០០ឆ្នាំ

ត្រូវបានគេដាក់ឈ្មោះថាជារដ្ឋធានីនៃវប្បធម៌អារ៉ាប់ ទីក្រុងដាម៉ាសគឺជាទីក្រុងចំណាស់ជាងគេបំផុតនៅលើពិភពលោកដែលមានអរិយធម៌ដ៏អស្ចារ្យជាច្រើនកើនឡើង និងធ្លាក់ចុះតាមការវិវត្តរបស់ពេលវេលា។ យោងតាមការសិក្សាស្រាវជ្រាវ និងភស្តុតាងប្រវត្តិសាស្ត្រ ទីក្រុងដាម៉ាស មានមនុស្សរស់នៅជាលើកដំបូងនៅ ពាក់កណ្តាលទីពីរនៃសហវត្សទី៧ មុនគ្រឹស្តសរាជ។ វាជាទីក្រុងដែលមានមនុស្សរស់នៅ ចំណាស់បំផុតក្នុងពិភពលោក ហើយជាមជ្ឈមណ្ឌលវប្បធម៌ដ៏លេចធ្លោនៃពិភពអារ៉ាប់។ សព្វថ្ងៃនេះ ទីក្រុងដាម៉ាស គឺជាតំបន់ទីប្រជុំជនដែលមានប្រជាជនជាង ២លាននាក់រស់នៅ ហើយត្រូវបានគេដាក់ឈ្មោះថា Arab Capital of Culture ក្នុងឆ្នាំ ២០០៨៕

ប្រភព ៖ https://bscholarly.com/oldest-cities-in-the-world

អត្ថបទ ៖ សង្ហា

មតិយោបល់