- 2022-11-23 08:18:02
- ព័ត៌មាន
បង្ហាញជូនកន្លែងពិសេស១ សាកសមបំផុតសម្រាប់កសាងអនុស្សាវរីយថ្ងៃឆ្លងឆ្នាំ ឆ្នាំនេះ
- 2022-11-23 08:18:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញជូនកន្លែងពិសេស១ សាកសមបំផុតសម្រាប់កសាងអនុស្សាវរីយថ្ងៃឆ្លងឆ្នាំ ឆ្នាំនេះ
ចន្លោះមិនឃើញ
នៅប្រមាណ ១ខែទៀតប៉ុណ្ណោះ បុណ្យចូលឆ្នាំសកល ឬហៅម្យ៉ាងទៀតថា ថ្ងៃឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីនឹងចូលមកដល់ ដែលនេះ ជាវេលាដ៏វិសេសវិសាលសម្រាប់បង្កើតអនុស្សាវរីយ៍ល្អៗជាមួយមនុស្សជាទីស្រឡាញ់។ ឥឡូវនេះ ក្រុមការងារ "ផ្លូវទៅស្រុក" រដូវកាលទី៤ ណែនាំកន្លែងមួយដែលសាកសមបំផុតសម្រាប់ឱកាសពិសេសនោះ។
ក្រុមការងារ "ផ្លូវទៅស្រុក" នៅក្នុងបេសកកម្មរបស់ខ្លួនទៅដល់កោះរ៉ុង ជាកោះដ៏ល្បីសម្រាប់ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តកោះកុង។ យ៉ាងណា នៅក្នុងភូមិសាស្ត្ររបស់ខេត្តនេះ មានកន្លែងកម្សាន្តស្អាតៗ និងមនោរម្យជាច្រើនទៀត ហើយមួយក្នុងចំណោមនោះ គឺ "Royal Sand Resort” ស្ថិតនៅតាមបណ្ដោយឆ្នេរ ដែលមានទេសភាពប្រណិត ខ្យល់អាកាសបរិសុទ្ធ។
ទីនោះហើយ ជាកន្លែងដ៏សាកសមសម្រាប់វេលាកសាងអនុស្សាវរីយ៍ដ៏គួរឲ្យចងចាំរបស់លោកអ្នក នៅដំណាច់ឆ្នាំនេះ។ កន្លែងនោះ មានអ្វីជាសក្ដានុពលអ្វីខ្លះ ស្អាតទាក់ចិត្តប៉ុណ្ណោះ ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖