• 2022-11-25 01:15:00
  • ព័ត៌មាន

Merdeka 118 អគារថ្មីខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ចាយលុយសាងសង់អស់ច្រើនសន្ធឹក

  • 2022-11-25 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ Merdeka 118 គឺជាអគារដែលខ្ពស់ជាងបំផុតនៅក្នុងតំបន់អាស៊ាន និង ខ្ពស់ជាងគេលំដាប់លេខ២ នៅលើពិភពលោក។

អគារ Merdeka 118 មានទីតាំងនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ អគារខ្ពស់ជាងគេនៅតំបន់អាស៊ាននេះ មានកម្ពស់ ៦៧៨,៩ម៉ែត្រ និង មាន ១១៨ជាន់។ ក្រៅពីជាប់ឈ្មោះជាអគារដែលខ្ពស់ជាងគេនៅអាស៊ាន Merdeka 118 ជាអគារដែលខ្ពស់ជាងគេលំដាប់ទី ២នៅលើពិភពលោក ពោលគឺទាបជាងអគារ Burj Khalifa តែមួយប៉ុណ្ណោះ។ គួរឱ្យដឹងថា Burj Khalifa ជាអគារដែលខ្ពស់ជាងបំផុតនៅលើពិភពលោក មានកម្ពស់រហូតដល់ទៅ ៨៣០ម៉ែត្រ ដោយមានទីតាំងនៅទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម។

Merdeka 118 ចំណាយថ្លៃសាងសង់អស់ប្រមាណ ១,៥៥ពាន់លានដុល្លារអាមេរិក ដែលគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងឆ្នាំ ២០២៣។ មានទីតាំងនៅក្នុងទីក្រុងកូឡាឡាំពួរ អគារខ្ពស់ជាងគេរបស់ម៉ាឡេស៊ីមួយនេះស្ថិតនៅជាប់នឹងកីឡដ្ឋាន Merdeka ជាទីកន្លែងដែលម៉ាឡេស៊ី ទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ១៩៥៧ ដោយកាលនោះលោក Tunku Abdul Rahman ឡើងធ្វើជានាយករដ្ឋមន្រ្តីទី១ ដំបូងបំផុតរបស់ប្រទេសនេះ៕

Burj Khalifa អគារខ្ពស់ជាងគេលើពិភពលោក
Merdeka 118 អគារខ្ពស់ជាងគេនៅអាស៊ាន និង លំដាប់លេខ២លើពិភពលោក

ប្រភព៖ Straits Times អត្ថបទ ៖ សង្ហា

មតិយោបល់