• 2022-11-28 03:14:01
  • ព័ត៌មាន

សណ្ឋាគារមានវ័យចំណាស់ជាងគេលើលោក បើកដំណើរការទាំងពី គ.ស ឆ្នាំ៧០៥ មកដល់បច្ចុប្បន្ន

  • 2022-11-28 03:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះ មានសណ្ឋាគារប្រណិតៗជាច្រើននៅលើពិភពលោកដែលសណ្ឋាគារលំដាប់ផ្កាយ៥ខ្លះ ត្រូវចំណាយលុយដល់ខ្ទង់មឺនដុល្លារក្នុងការស្នាក់នៅចំនួន១យប់។

ជាការពិតសណ្ឋាគារប្រណិតមានច្រើនអនេក ប៉ុន្តែសណ្ឋាគារដែលមានវ័យចំណាស់បំផុតពិបាករកណាស់ ឫ ខ្លះមានបិទទ្វារជាយូរឆ្នាំមកហើយ។ ចំណែកសណ្ឋាគារដែលមានអាយុកាលចាស់ជាងគេបំផុតនៅលើពិភពលោក គឺសណ្ឋាគារ Nishiyama Onsen Keiunkan នៅប្រទេសជប៉ុន។ សណ្ឋាគារនេះមានទីតាំងមិនឆ្ងាយប៉ុន្មានទេ ពីភ្នំដ៏ល្បីល្បាញរបស់ជប៉ុនគឺភ្នំ Fuji ដោយសណ្ឋាគារចំណាស់ជាងគេលើពិភពលោកនេះ បានបើកដំណើរការអាជីវកម្មក្នុងគ្រឹស្កសរាជ ឆ្នាំ ៧០៥ ។

សណ្ឋាគារ Nishiyama Onsen Keiunkan ត្រូវបាន Guinness World Records ទទួលស្គាល់ជាសណ្ឋាគារដែលមានអាយុកាលចំណាស់ជាងគេលើពិភពលោក ដែលកំពុងដំណើរការមកដល់សព្វថ្ងៃ។ លោក Fujiwara Mahito បានបង្កើតសណ្ឋាគារនេះឡើងនៅក្នុងគ្រឹស្កសរាជឆ្នាំ ៧០៥ ហើយវេលាក្រោយមកទៀត បានបន្តគ្រប់គ្រងដោយក្រុមគ្រួសាររបស់លោកអស់ ៥២ជំនាន់។ សណ្ឋាគារចាស់ជាងគេលើលោកនេះ មានបន្ទប់សរុបទាំងអស់ចំនួន ៣៧បន្ទប់។ រាល់បន្ទប់ទាំងអស់នោះត្រូវបានគេរចនាតុបតែងតាមបែបប្រពៃណីបុរាណរបស់ជប៉ុន។ ចំពោះតម្លៃការគេងក្នុង១យប់ ត្រូវចំណាយចាប់ពី ៤០៨ដុល្លារអាមេរិកឡើងទៅ៕

ប្រភព៖ travelandleisure អត្ថបទ ៖ សង្ហា

មតិយោបល់