- 2022-11-29 03:22:44
- ព័ត៌មាន
ភោជនីយដ្ឋាន១ មានអាយុកាលចំណាស់ជាងគេលើពិភពលោក បើកដំណើរការតាំងពីឆ្នាំ ៨០៣
- 2022-11-29 03:22:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភោជនីយដ្ឋាន១ មានអាយុកាលចំណាស់ជាងគេលើពិភពលោក បើកដំណើរការតាំងពីឆ្នាំ ៨០៣
ចន្លោះមិនឃើញ
សាកស្រម៉ៃមើលថា បើសិនជាគ្មានភោជនីយដ្ឋានដើម្បីបម្រើដល់ការបរិភោគរបស់មនុស្សសម្រាប់អាហារ ៣ពេលនោះទេ តើមានភាពលំបាកយ៉ាងណា ចំពោះការរស់នៅសព្វថ្ងៃ។
មានភោជនីយដ្ឋានខ្លះបានបើកដំណើរការតាំងពីយូរលង់ណាស់មកហើយ ដោយរក្សាបាននូវរសជាតិ អត្តសញ្ញាណ និង ប្រពៃណីវប្បធម៌នៃការបរិភោគតាមជាតិសាសន៍នីមួយៗ។ ចំណែកភោជនីយដ្ឋាន ដែលមានអាយុកាលចំណាស់ជាងគេនៅលើពិភពលោកគីមានទីតាំងនៅក្នុងទីក្រុង Salzburg ប្រទេសអូទ្រីស។ អូទ្រីសជាប្រទេស១ មានភូមិសាស្រ្តស្ថិតនៅក្នុងតំបន់អឺរ៉ុបកណ្តាល។
Stiftskeller St. Peter ជាភោជនីយដ្ឋានចំណាស់ជាងគេបំផុតនៅលើពិភពលោក។ មានទីតាំងស្ថិតក្នុងទីក្រុង Salzburg ប្រទេសអូទ្រីស ភោជនីយដ្ឋាននេះ បានបើកដំណើរការអាជីវកម្មរបស់ខ្លួនចាប់តាំងពីឆ្នាំ ៨០៣ មកម៉្លេះ។ បច្ចុប្បន្ន ភោជនីយដ្ឋានដែលមានអាយុកាលចំណាស់ជាងគេលើលោកនេះ នៅតែបើកដំណើរការទទួលភ្ញៀវចូលបរិភោគជាធម្មតា។ ចំពោះទំហំនៃកន្លែងអង្គុយវិញ អាចទទួលភ្ញៀវបានរហូតដល់ទៅ ៦២០នាក់ឯណោះ៕
ប្រភព៖ Delicious